ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌច្បារអំពៅ ណែនាំឱ្យម្ចាស់គោបញ្ឈប់ការលែងសត្វចិញ្ចឹមលើផ្លូវសាធារណៈ
លោក ងឹន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា បានប្រាប់កម្ពុជាថ្មីថា លោកបានចាត់ឲ្យមន្ត្រីអាជ្ញាធរតាមបណ្តាភូមិឲ្យចុះទៅណែនាំ និងធ្វើកិច្ចសន្យាឲ្យម្ចាស់សត្វគោដែលធ្លាប់តែលែងឲ្យដើរស៊ីស្មៅពាសវាលពាសកាល តាមដងផ្លូវ និងតាមផ្ទះប្រជាពលរដ្ឋនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ បង្កឱ្យបាត់បង់សោភ័ណភាពទីក្រុង។

លោក ងឹន ធីរ៉ូ បានបន្តថា ការចុះណែនាំដល់ម្ចាស់គោនេះ អនុវត្តតាមការណែនាំពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដែលតែងណែនាំដល់បណ្តាសង្កាត់ទាំង៨ឲ្យរឹតបន្តឹងទៅលើម្ចាស់សត្វគោ ដែលប្រលែងឲ្យដើរស៊ីស្មៅពាសវាលពាសកាលបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរ ពិសេសជាងនេះ សត្វគោទាំងនោះតែងតែដើរជជុះស្បោងសំរាមតាមផ្លូវធ្វើឲ្យរប៉ាត់រប៉ាយសំរាមជះក្លឹនស្អុយដល់អ្នកដំណើរទៀតផង។
លោកចៅសង្កាត់ព្រែកប្រា បានណែនាំឲ្យម្ចាស់គោត្រូវតាមគង្វាលសត្វគោរបស់ខ្លួនមិនអនុញាតិឲ្យប្រលែងចោលដូចមុនទៀតឡើយ៕
អត្ថបទ ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


