ព័ត៌មានជាតិ
មន្រ្តីបសុពេទ្យខេត្តបន្ទាយមានជ័យ បង្ក្រាបករណីលួចនាំសត្វគោឆ្លងដែនពីប្រទេសថៃខុសច្បាប់៤៥ក្បាល
ទោះជាព្រំដែនកម្ពុជា ថៃ តានតឹង និងបានបិទទាំងស្រុងយ៉ាងណាក៏ដោយ ក៏ឈ្មូញកម្ពុជា ថៃ មួយចំនួននៅតែអាចលួចលាក់នាំសត្វគោពីប្រទេសថៃឆ្លងដែនចូលកម្ពុជាបានក្នុងភូមិសាស្រ្កខេត្តបន្ទាយមានជ័យ។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍ការិយាល័យ បសុពេទ្យខេត្តបន្ទាយមានជ័យដឹកនាំដោយលោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យ សហការជាមួយនគរបាលស្រុកស្វាយចេក ក្រោមកិច្ចសម្របសម្រួលនីតិវិធីពីលោក ស វុទ្ធី ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើអធិការកិច្ចនៅដីឡូត៍មួយកន្លែង ផ្ទុកសត្វគោសរុប ៥៩ក្បាល (គោថៃ ៤៥ក្បាល និងគោខ្មែរ ១៤ក្បាល) ដែលមានម្ចាស់ទីតាំងឈ្មោះ យួង សុខ ស្ថិតក្នុងភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

បើតាមការបញ្ជាក់ពីឈ្មោះ យួង សុខ គឺគាត់បានប្រមូលទិញនៅក្នុងស្រុក ១៤ក្បាល និងនាំចូលពីប្រទេសថៃ តាមច្រករបៀងនានានៅក្នុងមូលដ្ឋានឃុំគោករមៀត និងឃុំបន្ទាយឆ្មា ដឹកតាមគោយន្តកន្រ្ទៃម្តងពីរទៅបីក្បាល ហើយលក់បន្តអោយឈ្មួញមកប្រមូលយកទៅខេត្តកំពង់ចាម តាមរថយន្ត ១គ្រឿងម៉ាក V1 ដែលត្រៀមដឹកគោនៅនឹងផ្ទះគាត់ស្រាប់។

លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យបានអោយដឹងថា សមត្ថកិច្ចចម្រុះ ក្រោមការបញ្ជាផ្ទាល់ពីលោកព្រះរាជអាជ្ញារង គឺត្រូវនាំយកវត្ថុតាងសត្វគោចំនួន ៤៥ក្បាល (ជាគោថៃ) ទៅរក្សាទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាបន្តទៀត ដោយឡែក គោខ្មែរ ១៤ក្បាលទៀត សមត្ថកិច្ចប្រគល់ជូនម្ចាស់គាត់ដើម្បីរក្សាទុក៕
អត្ថបទ៖ អពៅ






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


