ព័ត៌មានជាតិ
កសិករម្នាក់ក្នុងឃុំទន្លេបិទជោគជ័យលើមុខរបរចិញ្ចឹមគោបំប៉នបែបថ្មី បានផលលឿន
កសិកររស់នៅក្នុងភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានស្រាវជ្រាវរកពីធីថ្មីដោយបន្ថែមមើមដំឡូងមីទៅលើចំណីដែលធ្លាប់ប្រើនាពេលកន្លងមកដើម្បីចិញ្ចឹមគោ ជាលទ្ធផលបានផលល្អបំផុត ដោយគោស៉ីខ្លាំងហើយធំលឿន។

តាមរយៈការចិញ្ចឹមគោបំប៉នបែបថ្មី គឺចំណីលាយបញ្ចូលជាល្បាយជាមួយនឹងមើមដំឡូងមី ធ្វើឲ្យគោរីកធំធាត់លឿន ចំណេញពេលវេលា និងដើមទុនច្រើន ស្របពេលដែលមើមដំឡូងមីមានតម្លៃថោកផងនោះ។ ឆ្លងតាមបទពិសោធន៍ច្បាស់លាស់ ទាំងកត្តាការថែទាំ ការចាក់វ៉ាក់សាំង ការចាក់ថ្នាំបំប៉ន ការប្រើពូជស្មៅ ការលាយចំណីឲ្យវាស៉ីបានគ្រប់គ្រាន់ ជាលទ្ធផលកសិករទទួលបានជោគជ័យ ព្រោះគោមានទីផ្សារស្រួលលក់ ពិសេសគឺទីផ្សារក្នុងស្រុកតែម្តង។

លោក ធឿន ប៊ុនធីម អាយុ៤៤ឆ្នាំ រស់នៅភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងថា គាត់ចិញ្ចឹមគោរយៈពេល២៧ឆ្នាំមកហើយ បច្ចុប្បន្នគោគាត់មានចំនួនជាង៤០ក្បាល ក្នុងនោះមាន សុទ្ធតែប្រភេទគោ ឈ្មោល ញី ស្ទាវ ចំនួនជាង៤០ក្បាលចិញ្ចឹមសម្រាប់លក់។

លោក ធឿន ប៊ុនធីម បន្ថែមថា ក្នុងមួយថ្ងៃគាត់ឲ្យវាស៉ីចាប់ពីម៉ោង១១ព្រឹក រហូតល្ងាច ស្មៅលាយចំណីមានស្មៅផ្អប់ កាកប៊ីយ៉ែ ចំណីបេ និងមើមដំឡូងមី លាយបញ្ចូលគ្នា តែមើមដំឡូងមីក្នុងគោ១ក្បាល ១ថ្ងៃ ឲ្យវាស៉ីតែ៣គីឡូក្រាម នោះល្អបំផុត។ មុនឲ្យវាស៉ីយើងត្រូវបាញ់ទឹកខ្លួនវាឲ្យត្រជាក់ ឲ្យស្អាតសិន ទើបវាស៉ីចំណីបានច្រើន។ យើងចិញ្ចឹមតែរយៈពេល៣ខែទេ អាចលក់បានហើយ គឺលក់ឲ្យទីផ្សារកុងស៉ីក្នុងស្រុកតែម្តង។

លោក ប៊ុនធីម បានបញ្ជាក់ទៀតថា ការចិញ្ចឹមបានជោគជ័យទៀតសោត គឺដោយមានការយកចិត្តទុកដាក់ពីមន្ទីរកសិកម្មខេត្ត នាយកដ្ឋានកសិកម្ម ចុះមកបណ្តុះបណ្តាលដល់គ្រោលចិញ្ចឹមផ្ទាល់ ដោយផ្តល់បច្ចេកទេស ការថែទាំ បាញ់ថ្មាំសម្លាប់មេរោគ ផ្តល់វ៉ាក់សាំងចាក់ មានវ៉ាក់សាំងចាក់ទម្លាក់សត្វល្អិត វ៉ាក់សាំងសារទឹក វ៉ាក់សាំងអុតក្តាម ជាដើម ថែមទាំងបានផ្តល់ពូជស្មៅ២ប្រភេទ គឺ.ស្មៅនេតទារ និងឃីងការ៉ាស់។ ស្មៅនេះ ងាយដាំ ងាយស្រួលច្រូតកាត់ មានគុណភាពល្អ គោស៉ីឆាប់ធំលឿន មិនរាគ គោមានសុខភាពល្អ។ លោកថា ជំនាញមានការយកចិត្តទុកដាក់ដល់កសិករចិញ្ចឹមគោផងដែរ ដើម្បីជំរុញឲ្យការចិញ្ចឹមគោមានការរីកចំរើនក្នុងទូទាំងប្រទេស។

បើតាមលោក ប៊ុនធីម នៅក្នុងភូមិអំពិលជ្រុំ កសិករចិញ្ចឹមគោភាគច្រើនបោះបង់មុខរបរនេះចោលដោយគាត់ចិញ្ចឹមតាមបែបធម្មជាតិទើបមិនចំណេញនោះ។ បច្ចុប្បន្នលោកដើរទិញគោពីតំបន់ផ្សេងៗ ក្នុងមួយក្បាលៗតម្លៃ១លានរៀល ទៅ២លានរៀល យកមកបំប៉នរយៈពេលពី៣ខែ ទៅ៤ខែ ហើយអាចលក់វិញបានតម្លៃពី៣លានរៀល ទៅ៤លានរៀល ដោយទូទាត់តម្លៃពលកម្មទៅកសិករទទួលផលល្អបំផុត៕
អត្ថបទ៖ សាន វិឡែម



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


