ព័ត៌មានជាតិ
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំមា្នក់ កាប់អតីតប្រពន្ធ៥កាំបិត ក្រោយសុំលែង
មន្ត្រីកងរាជអាវុធហត្ថម្នាក់ បានកាប់អតីតប្រពន្ធចំនួន៥កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលករណីអំពើហិង្សានេះ បានកើតឡើង នៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី ២៣ ខែឧសភា ២០២១។

ជនរងគ្រោះបានបញ្ជាក់ប្រាប់ថា ជនដៃដល់ដែលបង្កហិង្សា គឺជាអតីតប្តី មាន ឈ្មោះ ស្រ៊ុន ពេជ្ររស្មី មានអាយុ៣៦ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលបានលេងលះគ្នា កាលពីថ្មីៗកន្លងមកនេះ។

ស្ត្រីរងគ្រោះឈ្មោះ កួច មួយហៀក អាយុ៣០ឆ្នាំ បានរៀបរាប់មុនពេលកើតហេតុថា គឺជនដៃដល់ឈ្មោះ ស្រ៊ុន ពេជ្ររស្មី បានជិះម៉ូតូមកឈប់មុខតូប ហើយបានស្រែកសួរថា កូន នៅឯណា? នៅជាមួយអ្នកណា? នាងបានប្រាប់ថា កូននៅគេងក្នុងផ្ទះមិនទាន់ក្រោកទេ នៅជាមួយម៉ាក់(ម្តាយជនរងគ្រោះ) ភ្លាមនោះជនដៃដល់បានទាញកាំបិត សម្រុកមកកាប់នាង ធ្វើឲ្យរងរបួសយ៉ាងធ្ងន់ ដោយចេតនាតែម្តង។ តាមប្រភពព័ត៌មានច្បាស់ការ បានបញ្ជាក់ថា ប្ដីប្រពន្ធមួយគូនេះមាន រឿងរកាំរកូសគ្នាជាយូរមកហើយ ដោយរស់នៅមិនចុះសម្រុងគ្នាឡើយ ដោយសារស្រ៊ុន ពេជ្យរស្មី អាងខ្លួនជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ តែងតែប្រើអំពើហិង្សាជាញឹកញាប់ ច្រើនលើកច្រើនសា រហូតមានការលែងលះគ្នា។
បច្ចុប្បន្នស្ត្រីរងគ្រោះ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យឯកជនស្រុកសណ្តាន់ ដោយរងរបួសធ្ងន់ចំដៃឆ្វេងពីរកាំបិត ខាងស្តាំពីរកាំបិត និង កញ្ចឹងក មួយ កាំបិតផងដែរ។ ចំណែកជនបង្កក្រោយពីបានធ្វើសកម្មភាពកាប់អតីតប្រពន្ធបានសម្រេច ក៏បានរត់គេចខ្លួនបាត់ស្រមោល។

លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបញ្ជាក់នៅថ្ងៃទី២៤ ខែឧសភានេះ តាមទូរស័ព្ទថា ពិតជាមានករណីហិង្សានេះ កើតឡើងក្នុងមូលដ្ឋានស្រុកសណ្តាន់ ប្រាកដមែន ហើយពេលនេះជនបង្កហេតុកំពុងរត់គេចខ្លួន មិនទាន់ចាប់បាននៅឡើយទេ ប៉ុន្តែកម្លាំងរបស់លោក កំពុងតែធ្វើការតាមប្រមាញ់យ៉ាងយកចិត្តទុក ដាក់តាមផែនការ ចាប់ជនបង្កហេតុចំណាត់តាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះក្នុងពេលឆាប់ៗនេះផងដែរ៕
អត្ថបទ៖ ប៊ុន រដ្ឋា
សូមចុចអាន៖ កម្លាំងនគរបាល២ខេត្ត សហការណ៍គ្នាបង្ក្រាបករណីគ្រឿងញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



