ព័ត៌មានជាតិ
កម្លាំងនគរបាល២ខេត្ត សហការណ៍គ្នាបង្ក្រាបករណីគ្រឿងញៀន
អនុវត្តតាមការសម្របសម្រួលនីតិវិធីពីលោក ឈា រីម៉ារ៉ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត និងតាមការណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប សហការជាមួយនគរបាលខេត្តកំពត ចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅចំណុចភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

ប្រតិបត្តិការបង្ក្រាបខាងលើនេះ សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ស្រីណា ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ និងដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់ ទម្ងន់ ៤,៨២ក្រាម ថ្លឹងទាំងថង់, ទូរសព្ទ២គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួនធំ។
ក្រោយឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីសាកសួរ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីអនុវត្តនីតិវិធីច្បាប់នៅព្រឹកនេះរួចហើយ៕
អត្ថបទ ៖ សេង ណារិទ្ធ



-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


