Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋអាយុចាប់ពី ១៥ឆ្នាំឡើងទៅ បើមិនទាន់មានអត្តសញ្ញាណប័ណ្ណគំរូថ្មីសូមប្រញ៉ាប់ទៅធ្វើ

បានផុស

នៅ

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ឬមិនទាន់មានអត្តសញ្ញាណប័ណ្ណគំរូថ្មី សូមទៅបំពេញបែបបទស្នើសុំ នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ ដែលខ្លួនតាំងទីលំនៅអចិន្ត្រៃយ៍ដោយឥតគិតថ្លៃ។ ឯកសារតម្រូវរួមមាន៖
-សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើតរបស់សាមីខ្លួន ។
-សៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសាររបស់សាមីខ្លួន
-ជនបរទេសត្រូវមានព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ
-សាលក្រមស្ថាពររបស់តុលាការបញ្ជាក់ទទួលស្គាល់ថា ជននោះកើតពីឪពុក ឬ ម្តាយ ដែលមានសញ្ជាតិខ្មែរ ឬ ព្រះរាជក្រឹត្យស្តីពីការទទួលស្គាល់សញ្ជាតិខ្មែរ ឬ ឯកសារភស្តុតាងជាផ្លូវការ ដែលបញ្ជាក់ថា សាមីជនកើតមកពីឪពុក ម្តាយ ដែលមានសញ្ជាតិខ្មែរ ៕ អត្ថបទ៖ រស្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម