ជីវិតកម្សាន្ដ
លោក ហេង ឡុង៖ ខ្ញុំមិនគាំទ្រដាច់ខាតចំពោះអ្នកសិល្ប:ដែលធ្វើរឿងអត់ប្រយោជន៍មិនផ្តល់គំរូល្អសម្រាប់សង្គម
លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្ប:ស្ម័គ្រចិត្តជួយសង្គមបានថ្លែងបញ្ជាក់ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះថា លោកមិនគាំទ្រដាច់ខាតចំពោះសិល្បករ សិល្បការិនីណាដែលធ្វើរឿងអត់ប្រយោជន៍មិនផ្តល់គំរូល្អសម្រាប់សង្គម។
ការលើកឡើងរបស់លោក ហេង ឡុង នេះគឺស្របពេលដែលគេសង្កេតឃើញថា បច្ចុប្បន្នកំពុងមានសិល្បករខ្មែរមិនសូវល្បីមួយចំនួនបានបង្កើតនូវរឿងរ៉ាវអត់ប្រយោជន៍ដែលនាំឲ្យបំពុលសង្គម។ ដោយក្នុងនោះលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាតកាលពីថ្មីៗក៏បានធ្វើការរិះគន់និងសម្តែងការមិនពេញចិត្តរាល់ទង្វើរទាំងនេះ ព្រមទាំងស្នើរឲ្យប្រធានសមាគមសិល្ប:ពិនិត្យលើករណីទាំងនេះផងដែរ។
ឆ្លើយតបជុំវិញរឿងរ៉ាវនេះលោក ហេង ឡុងបានថ្លែងថា “ខ្ញុំអត់គាំទ្រឲ្យអ្នកសិល្ប:យកបណ្តាញសង្គមហ្វេសប៊ុកដើម្បីបង្កើតនូវរឿងរ៉ាវឥតប្រយោជន៍ដែលនាំឲ្យបំពុលសង្គមឬប្រើប្រាស់ពាក្យសម្តីអសុរសជាការវាយប្រហារគ្នាដើម្បីចំណេញផលប្រយោជន៍ផ្ទាល់ខ្លួនដែលរឿងរ៉ាវបែបនេះគឺជាទង្វើរនិងគំរូមិនល្អឡើយ”។
លោកថាតាមពិតទៅអ្នកខ្លះយើងមិនទទួលស្គាល់ជាអ្នកសិល្ប:ទេ ដូច្នេះហើយយើងត្រូវបែកចែករវាងអ្នកសិល្ប:អាជីពដែលមានបទពិសោធន៍ចាប់ពី៣ ទៅ៥ឆ្នាំលើវិស័យសិល្ប: ហើយមិនមែនគ្រាន់តែជាតារាហ្វេសប៊ុកម្នាក់ចាត់ទុកជាអ្នកសិល្ប:នោះដែរ។ ម្យ៉ាងសមាគមលោកក៏ធ្លាប់ប្រកាសហើយលើបញ្ហានេះ ព្រោះបើមិនធ្លាប់ឆ្លងកាត់៣ឬ៥ឆ្នាំពុំមែនអ្នកសិល្ប:អាជីពទេ។
ក្នុងនាមជាប្រធានសមាគមខាងលើលោក ហេង ឡុង ជាថ្មីម្តងទៀតក៏បានអំពាវដល់សិល្បករ សិល្បការិនីទាំងអស់កុំយកប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុកជាឈ្នាន់ដើម្បីប្រព្រឹត្តរឿងមិនសមរម្យសម្រាប់សង្គមទាញយកចំណាប់អារម្មណ៍ពីមហាជន ព្រោះបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងតែដុតដៃដុតជើង និងយកចិត្តទុកដាក់ទប់ស្កាត់ជំងឺកូវីដ-១៩ ព្រមទាំងផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ហេតុនេះយើងត្រូវរួមគ្នាដើម្បីផ្តល់ប្រយោជន៍ល្អដល់សង្គម៕
អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ តារាសម្ដែង វ៉ាន់ លីលី ត្រូវគេទម្លាយរឿងជំពាក់លុយ និងប្រកាសទុកពេលឲ្យ៣ថ្ងៃ
ចុចអាន៖ ខំរក្សាទុកជិត២០ឆ្នាំ ! វី ជីវ័ន្ត សម្រេចចិត្តកាត់សក់សំពោងចោលព្រោះតែហេតុផលនេះ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង