ជីវិតកម្សាន្ដ
តារាសម្ដែង វ៉ាន់ លីលី ត្រូវគេទម្លាយរឿងជំពាក់លុយ និងប្រកាសទុកពេលឲ្យ៣ថ្ងៃ
តារាសម្តែងស្រីកញ្ញា វ៉ាន់ លីលី សុខៗស្រាប់តែផ្ទុះរឿងរ៉ាវដ៏រសើប ខណ:ត្រូវបានប្រភពទម្លាយថា នាងជំពាក់លុយគេមិនសង ហើយថែមទាំងគេចវេសដោយផ្ទុយពីការសន្យា។

ប្រភពបានបញ្ជាក់ដោយដាក់កំហិតដល់តារាស្រី វ៉ាន់ លីលី ដូច្នេះថា បើសិនជារយ:ពេល៣ថ្ងៃ នាងមិនព្រមចូលខ្លួនដោះស្រាយបំណុល(លុយ)ដែលជំពាក់នោះទេ គេនឹងធ្វើតាមផ្លូវច្បាស់ដោយគ្មានការយោគយល់ទៀតឡើយ។

ផ្អែកតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកលោក ដារ៉ា រ័ត្ន នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ បានលើកឡើងថា សូមអញ្ជើញតារាសម្ដែងកញ្ញា វ៉ាន់ លីលី ចូលមកដោះស្រាយបំណុលយ៉ាងយូរ៣ថ្ងៃ បើមិនដូច្នេះទេនឹងបន្តនិតិវិធី ព្រោះដូចជាសន្យាខ្យល់ពេកហើយ ។

ជាមួយគ្នានេះលោកក៏បានប្រកាសទៅអ្នកដទៃដែលពាក់ព័ន្ធបំណុលខ្លួនដែរថា អ្នកជំពាក់ស្ពឹកផ្សេងទៀតនឹងត្រូវបន្តបង្ហាញឈ្មោះនិងមុខជាបន្តទៀតផងដែរ ត្រៀមផង។ ជុំវិញរឿងនេះកម្ពុជាថ្មីនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះមិនអាចស្វែងរកការបកស្រាយពីកញ្ញា វ៉ាន់ លីលី បាននៅឡើយទេ ៕

អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ វណ្ណា ស័ក្តិ ៖ សេចក្តីសុខខ្ញុំគឺមានអ្នកម៉ែនៅក្បែរ
ចុចអាន៖ សូម្បីបំណងចុងក្រោយសម្រាប់កូនទាំង៣ៗក៏ ស៊ិន ឧត្តមផល្លា មិនបាននៅឃើញដែរ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


