ជីវិតកម្សាន្ដ
សិល្បករចាស់ជរា ឬមានជំងឺ សមាគមសិល្បៈ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ផ្ទះ
ទោះបីអវត្តមានមិនបានចូលរួមកម្មវិធី “អ្នកស្នងមរតក” ដែលរៀបចំដោយសមាគមសិល្បករខ្មែរ កាលពីថ្មីៗ កន្លងទៅនេះក៏ពិតមែន តែសម្រាប់សិល្បករចាស់ជរា ឬ មានជំងឺ គឺទទួលបានការយកចិត្តទុកដាក់ដោយប្រធានសមាគមបានចាត់តំណាងចុះសួរសុខទុក្ខ និងយកអំណោយជាគ្រឿងឧបភោគបរិភោគទៅចែកជូនដល់គេហដ្ឋាន។

ជាក់ស្ដែង ថ្មីៗ នេះ ក្រុមការងារសមាគមសិល្បករខ្មែរ ដឹកនាំដោយអ្នកនាង នៅ សុនីតា តំណាងឲ្យអ្នកឧកញ៉ា ម៉ៅ ចំណាន បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគពីសមាគម និងថវិកាជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចុះជូនដល់ខ្នងផ្ទះសិល្បករចាស់ជរា និងកំពុងមានបញ្ហាសុខភាពដែលមិនអាចចូលរួមទទួលដោយផ្ទាល់ក្នុងកម្មវិធី”អ្នកស្នងមរតក” បាននាពេលកន្លងមក។
សិល្បករចាស់ជរាដែលសមាគមបានចុះដល់ទីតាំងពួកគាត់រស់នៅនោះរួមមាន ៖ ១.តារាចម្រៀងជើងចាស់លោកគ្រូ នូ ស៊ិប វ័យជាង ៧០ ឆ្នាំ កំពុងមានជំងឺប្រចាំកាយជាច្រើនមុខ។ ២.អតីតតារាចម្រៀងអ្នកនាង អ៊ុំ គន្ធា កំពុងរស់នៅជាមួយមេរោគអេដស៍អស់រយៈពេល ២០ ឆ្នាំហើយ។ ៣.តារាកំប្លែងលោកតា ប៉ិគក់ មានវ័យជាង ៨០ ឆ្នាំ។ ៤.វីរតន្ត្រីករវីយោឡុងល្បីល្បាញក្នុងទសវត្សរ៍ ៦០ និង ៧០ លោកគ្រូ អុំ ដារា ដែលមានវ័យ ៨០ ឆ្នាំ និងមិនអាចដើរជាច្រើនឆ្នាំមកហើយ។ ៥.សិល្បករផ្នែកអាយ៉ៃល្បីល្បាញលោកគ្រូ ព្រហ្ម ម៉ាញ និង ៦.តារាចម្រៀងជើងចាស់លោកស្រី ហែម សុវណ្ណ ដែលមានជំងឺត្រូវសម្រាកសម្រាន្តលើកន្ទេល។ ក្រៅពីនេះ ក៏មានសិល្បករមួយចំនួនទៀត បានមកទទួលអំណោយដោយផ្ទាល់នៅទីស្នាក់ការសមាគមតែម្ដង។

ជាមួយគ្នានោះ ក្រុមការងារ នៃសមាគមសិល្បករខ្មែរ ក៏បានផ្តល់ការលើកទឹកចិត្តដល់វីរសិល្បករ និងសិល្បករចាស់ជរាទាំងអស់ សូមកុំអស់សង្ឃឹម ឬមានអារម្មណ៍ថាឯកាទៀតឡើយ ព្រោះមានប្រធានសមាគមយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខសិល្បករ ជាពិសេសក៏មានថ្នាក់ដឹកនាំជាតិមានការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


