ជីវិតកម្សាន្ដ
ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ស្នើក្រសួងវប្បធម៌ពិនិត្យករណី ឯម រៀម
បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃរបស់មហាជនទៅលើលោក ឯម រៀម ពេលនេះលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមក៏បានបង្ហាញការហួសចិត្ត និងស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថាតើគិតយ៉ាងណាចំពោះអ្នកច្នៃម៉ូដ ឯម រៀម។

ការចេញមុខស្នើរបស់ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេង ឡុង នេះក្រោយសង្កេតឃើញទង្វើមិនសមរម្យក្នុងការស្លៀកពាក់របស់អ្នកច្នៃម៉ូដ ឯម រៀម ដែលបានបង្ហាញវត្តមានចូលរួមកម្មវីធីសម្ពោធបទចម្រៀងរបស់អ្នកនាង ទេព បូព្រឹក្ស កាលពីថ្មីៗកន្លងមកនេះ ដែលបង្កឲ្យមានការវែកញែក និងរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនជាច្រើន។
លោក ហេង ឡុង បានសរសេរខ្លឹមសារអមជាមួយរូបភាពមួយសន្លឹករបស់ ឯម រៀម បែបនេះថា «អភិវឌ្ឍបែបណាក៏ត្រូវតែគិតរឿងអភិរក្សដែរ ច្នៃប្រឌិតបែបនេះ ទទួលយកមិនបាន តើក្រសួងវប្បធម៌គិតយ៉ាងណា?
អត់យល់ពីគាត់»។

ជាមួយគ្នានេះក៏មានមតិជាច្រើនបានស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប គួរមានវិធានការព្រមានបុគ្គលរូបនេះផងដែរ ខណៈមានការលើក ឡើងថាភាពអំនួត ភាពជឿជាក់ គិតថាត្រូវរបស់គាត់ធ្វើឲ្យប្រទេសអាម៉ាសដោយសារតែគាត់ វាលើសហើយ។

សាមីខ្លួនលោក ឯម រៀម ក្រោយរងការរិះគន់ដូចបាយពុះស្រាប់តែលោកបានចេញមុខដោយចាត់ទុកថា ការរិះគន់ ឬជេរប្រមាថនោះជារឿងធម្មតា ព្រោះមិនមែនជាលើកទី១ ទេ សម្រាប់លោក។ អ្នកច្នៃ ម៉ូដរូបនេះបានបញ្ជាក់ថា វាជាសិទ្ធិសេរីភាពរបស់លោកហើយឈុតរាជិនីAI ផ្គុំដោយគ្រឿងអេឡិចត្រូនិកនេះ លោកបានដកស្រង់ចេញពីសម័យបុរាណ (បែបសម័យអង្គរ)។ ចំណែកខ្សែ.ក ដែលខ្លួនពាក់គឺដកស្រង់ពីភ្នង (កុលសម្ព័នខ្មែរលើឆ្នាំ១៩២៩)។

គួររម្លឹកថា កន្លងមកឯម រៀមធ្លាប់រងការរិះគន់យ៉ាងចាស់ដៃជាច្រើនដងមកហើយនិងក៏ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បចេញវិធានការក្តៅព្រមានផងដែរក្រោយបង្ហោះរូបភាពស្រើបស្រាលននលគកនៅលើបណ្តាញសង្គមបណ្តាលឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


