ជីវិតកម្សាន្ដ
ខំរក្សាទុកជិត២០ឆ្នាំ ! វី ជីវ័ន្ត សម្រេចចិត្តកាត់សក់សំពោងចោលព្រោះតែហេតុផលនេះ
ភ្នំពេញ ៖ តារាសម្តែងប្រុសសក់សំបុកមាន់លោក វី ជីវ័ន្ត ថ្មីៗនេះធ្វើឲ្យមហាជនចាប់អារម្មណ៍គ្រប់គ្នាដោលមានអ្នកខ្លះមើលស្ទើរមិនស្គាល់ក្រោយពេលដែលតារាប្រុសរូបនេះបានផ្លាស់ប្តូរស្តាយម៉ូដសក់ថ្មី។

លោក វី ជី វ័ ន្ត ត្រូវបានអ្នកគាំទ្រ និងមហាជនភាគ ច្រើនស្គាល់តាមរយៈសក់សំពោងឬហៅថាតារាសក់សំបុកមាន់។ ស្តាយម៉ូដ សក់ សំពោង របស់លោក វី ជីវ័ន្ត ត្រូវបានលោករក្សាទុកជិត២០មកហើយពោលគឺចាប់ផ្តើមចូលសិល្បៈភ្លាមគេឃើញសក់លោក ជីវ័ន្ត បែបនេះតែម្តង។

ដោយឡែកបើតាមការបញ្ជាក់ពីតារាប្រុសលោក វីជីវ័ន្ត បានឲ្យដឹងថា សក់របស់លោកទើបនិងកាត់ថ្មីៗនេះទេ ពោលគឺក្នុងខែឧសភានេះតែម្តង។ លោកថា បន្ទាប់ពីកាត់សក់ចាស់រួចហាក់មានអារម្មណ៍ប្លែក ប៉ុន្តែលោកក៏បង្ហាញការព្រួយបារម្ភផងដែរព្រោះខ្លាច ទស្សនិកជន លែងស្គាល់ដោយសារប្លែកមុខមាត់ជាងមុន។

ចំពោះមូលហេតុដែលនាំឲ្យលោកសម្រេចចិត្តកាត់ សក់សំពោងដែលរក្សាជិត២០ឆ្នាំមកនោះត្រូវបានលោក វី ជីវ័ន្ត បញ្ជាក់ដែរថាដើម្បីផ្លាស់ប្តូរស្តាយស កក់ថ្មីរបស់ខ្លួនឲ្យមានហុងស៊ុយនិងដើម្បីជម្រុះឲ្យ អស់ភាពហ្មងសៅអំឡុងពេលជំងឺកូវីដកំពុងរាតត្បាតផងដែរ៕
ដោយ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


