Connect with us

ព័ត៌មានជាតិ

បន្ទាន់! ដំណឹងប្រកាសស្វែងរកបុគ្គលសង្ស័យកើតកូវីដ១៩ ហើយរត់គេចខ្លួន

បានផុស

នៅ

មុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានជូដំណឹងប្រកាសស្វែងរកបុគ្គលសង្ស័យកើតកូវីដ១៩ មួយរូបឈ្មោះ យ៉ន យោគ ដែលបានរត់គេចខ្លួន នៅពេលអាជ្ញាធរតម្រូវឱ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី ២៨ ខែឧសភា ​ឆ្នាំ២០២១។

ការណែនាំ ឱ្យបុគ្គលរូបនេះ ប្រញាប់ទៅយកសំណាក គឺបន្ទាប់ពីអ្នករស់នៅក្នុងបន្ទប់ជាមួយគាត់ ២ នាក់ ទៀត បានធ្វើតេស្ដរកឃើញ​វិជ្ជមានមេរោគ​ កូវីដ១៩ ជាបន្តបន្ទាប់។ ប្រសិនបើសាម៉ីខ្លួន បានឃើញព័ត៌មាននេះ សូមចូលខ្លួនមកធ្វើតេស្ដ ​ហើយទទួលការព្យាបាល និងកុំចម្លងដល់អ្នកដទៃ! ប្រសិនបើប្រជាពលរដ្ឋ បានឃើញបុគ្គលរូបនេះ សូមចូលរួមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានរបស់ខ្លួន។ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

រូបភាព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម