ព័ត៌មានជាតិ
កសិករ ដាំ ល្ងត្អូញត្អែរតម្លៃចុះថោក ខណៈមន្ត្រីជំនាញប្រាប់ឱ្យជ្រើសរើសដំណាំតាមកុងត្រាទិញលើទីផ្សារ
ខេត្តកំពង់ឆ្នាំង ប្រជាកសិកររស់នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែងបាន ត្អូញត្អែរគ្រប់គ្នាថា ឆ្នាំនេះការខិតខំដាំដំណាំល្ងរបស់អ្នកចម្ការនៅក្នុងមូលដ្ឋាន ដើម្បីលក់ដូរទ្រទ្រង់ជីវ ភាពរស់នៅ ត្រូវខាតបង់គ្រប់ៗគ្នាដោយសារតែតម្លៃល្ងនៅលើទីផ្សារល្ងសំបូរច្រើនបានចុះថោកយ៉ាងខ្លាំង។
លោក វ៉ា សុធី ជាកសិកររស់នៅភូមិថ្នលើឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង នៅព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១ នេះបាននិយាយឲ្យដឹងថា លោកមានដីចម្ការចំនួន ៣ហិកតា ឆ្នាំនេះបានសម្រុកដាំល្ងទាំងអស់ ដោយសារនៅលើទីផ្សារល្ងពីឆ្នាំមុន ថ្លៃ៦៥០០ រៀល។

ប៉ុន្តែផ្ទុយទៅវិញលទ្ធផលដែលប្រមូលបានពីការខិតខំដាំដំណាំដល់នេះទទួលបានលើដីទំហំ ៣ ហិកតា ទិន្នផល បាន តែជាង ១តោន តែប៉ុណ្ណោះ ហើយតម្លៃនៅលើទីផ្សារបច្ចុប្បន្នល្ង១គីឡូ ថ្លៃតែ ៤០០០ រៀលប៉ុណ្ណោះ។
លោក ពេជ វន្នី កសិកររស់នៅភូមិពាមខ្នង ឃុំផ្លូវទូក ក៏បានបញ្ជាក់ឱ្យដឹងថា លោកមានដីចម្ការមួយហិកតាឆ្នាំនេះក៏បានសម្រុកដាំល្ងដូចអ្នកស្រុកក្នុងភូមិផងដែរ ដោយសារមើលឃើញតម្លៃនៅលើទីផ្សារល្ងមានហាងឆេងល្អ។

ប៉ុន្តែទិន្នផលឆ្នាំនេះក្នុងដីមួយហិកតា ទទួលបានតែ ៦០០គីឡូតែប៉ុណ្ណោះ ហើយតម្លៃក្នុងទីផ្សារក្នុងពេលនេះ ១គីឡូថ្លៃតែ៤០០០រៀល ធ្វើឲ្យគាត់ខាតបង់ទាំងប្រាក់ទាំងកម្លាំង ព្រោះគ្រាន់តែទិញថ្នាំបាញ់ល្ងនិងទិញជីដាក់ល្ងក្នុងមួយហិកតាអស់ជាងបីលានរៀលទៅហើយ។
លោក ងិនហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ធ្លាប់បានបញ្ជាក់ឱ្យដឹងថា តម្លៃសណ្ដែក ល្ង នៅលើទីផ្សារ គឺមិនទៀងទាត់ឡើយ ព្រោះជាទីផ្សារសេរី។

លោកថាប្រជាកសិករត្រូវចេះជ្រើសរើសការដាំដំណាំទៅតាមការកុងត្រាទិញរបស់ទីផ្សារ ទើបមិនខាតបង់ប្រាក់ និងកម្លាំងពលកម្ម៕ អត្ថបទ៖ ឈៀងថារិទ្ធិ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


