ព័ត៌មានជាតិ
ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពហើយ តើព្រឹទ្ធាចារ្យមានសមត្ថភាពអ្វីខ្លះ?
យោងតាម ទំព័រហ្វេសប៊ុក របស់ ក្រុមព្រះសុរិយា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពហើយក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។ នេះដោយយោងតាមចៅស្រីរបស់លោកយាយ។
ព្រឹទ្ធាចារ្យ ឯម ធាយ ទទួលមរណភាពនៅវេលាម៉ោង ១២:២០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្រុមព្រះសុរិយា លើកឡើងថា ការបាត់បង់ព្រឹទ្ធាចារ្យវរៈសិស្បការិនីនៃរបាំព្រះរាជទ្រព្យ គឺជាការបាត់បង់មត៌កមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យខ្មែរ។ សូមវិញ្ញាណក្ខន្ធ ព្រឹទ្ធាចារ្យវរៈសិល្បការិនី បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថា ព្រឹទ្ធាចារ្យ ឯម ធាយ ជានាដការបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ និងជាសិស្សរបាំព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រយានី ស៊ីសុវត្ថិកុសុមៈនារីរត្ន សេរីវឌ្ឍនា។ ព្រឹទ្ធាចារ្យ ឯម ធាយ គឺជាមរតកមនុស្សរស់ថ្នាក់ជាតិឯកទេសរបាំក្បាច់បុរាណខ្មែរ អាចរាំរបាំជាតួនាង (តួស្រី) តួនាយរោង (តួប្រុស) ក្បាច់ប្លែង តួស្វា តួយក្ខ ច្រៀង និងដឹកនាំបង្ហាត់ក្នុងរឿង។

ព្រឹទ្ធាចារ្យ ឯម ធាយ បានបង្រៀនសិស្សរបាំបុរាណក្នុងព្រះបរមរាជវាំង តាំងពីអាយុ១៩ឆ្នាំ និងបង្ហាត់ក្នុងនាយកដ្ឋានសិល្បៈ រហូតដល់ចូលនិវត្តន៍។
គួររំលឹកថា ព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយបានធ្លាក់ខ្លួនឈឺដើរមិនរួច បន្ទាប់ពីដួលក្នុងបន្ទប់ទឹកកាលពីដើមឆ្នាំ២០២១នេះ។ ការដួលនោះបានធ្វើឱ្យព្រឹទ្ធាចារ្យឈឺចង្កេះ ហើយបន្ទាប់ពីលេបថ្នាំព្យាបាលការឈឺចង្កេះច្រើន បែរជាធ្វើឱ្យយប៉ះពាល់ដល់តម្រងនោមបន្ថែមទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ




-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម២ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី