ជីវិតកម្សាន្ដ
ទេវនាដនិម្មិត ឯម ធាយ ធ្លាក់ខ្លួនឈឺធ្ងន់ បន្ទាប់ពីរអិលដួលក្នុងបន្ទប់ទឹក
នេះជាដំណឹងដ៏ក្ដុកក្ដួលណាស់សម្រាប់មហាជននិងអ្នកគាំទ្រ បន្ទាប់ពីទទួលដំណឹងនៃការធ្លាក់ខ្លួនឈឺធ្ងន់របស់អ្នកស្រីព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ ដែលមត៌កមនុស្សរស់ថ្នាក់ជាតិឯកទេសរបាំក្បាច់បុរាណខ្មែរ។
យោងតាមការបញ្ជាក់នៅលើផេក Amazing Ca mbodai បានរៀបរាប់ថា ព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយបានធ្លាក់ខ្លួនឈឺដើរមិនរួច បន្ទាប់ពីដួលក្នុងបន្ទប់ទឹក។ ការដួលនោះបានធ្វើឲ្យព្រឹទ្ធាចារ្យឈឺចង្កេះហើយបន្ទាប់ពីលេបថ្នាំព្យាបាលការឈឺ ចង្កេះនោះច្រើន បែរជាធ្វើឲ្យប៉ះពាល់ដល់តម្រងនោមបន្ថែមទៀត។
ប្រភពបាននិយាយទៀតថាយើងមានការសោកស្ដាយដែលទើបទទួលបានព័ត៌មានថាទេវនាដនិម្មិត ឯម ធាយ មត៌កមនុស្សរស់ថ្នាក់ជាតិឯកទេសរបាំក្បាច់បុរាណខ្មែរ ជានាដកាពីសង្គមវ័យចំណាស់បំផុតដែលនៅរស់រានមានជីវិត បានជួបគ្រោះរអិលដួលក្នុងបន្ទប់ទឹក ហើយកំពុងមានបញ្ហាឈឺចង្កេះ និង ប៉ះពាល់ដល់តម្រងនោមដែលបណ្ដាលមកពីការទទួលទានថ្នាំបំបាត់ការឈឺចាប់ចង្កេះ ។
ប្រភពដដែលបានបន្ថែមថាក្រុមគ្រួសារលោកយាយបានប្រកាសជាផ្លូវការដល់មហាជនថាលោកយាយមិនអាចក្រោកសម្ដែងក្បាច់របាំជូនក្មេងៗមើលដូចមុនទៀតបានឡើយ ។សូមជូនពរគ្រាប់ពេជ្ររបាំចុងក្រោយរូបនេះឲ្យមានអាយុយឺនយូរ និងសុខភាពរឹងមាំឡើងវិញឆាប់ៗផងដែរ៕
អត្ថបទ៖ចាន់រ៉ា
ចុចអាន៖ញាក់សាច់! ថ្ងៃសម្ភោធចូលផលិតកម្ម «រាម» មាស សុខសោភា ពាក់គ្រឿងអលង្កាថ្លៃកប់ពពក
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត