ជីវិតកម្សាន្ដ
លម្អិត !បញ្ចកា ៖ គេបិទទ្វារជិតហើយដកខ្សែក្រវាត់វាយក្បាលប្រហែល១០ដងនិងខ្លួនខ្ញុំគ្រប់កន្លែង
ភ្នំពេញ ៖ ផ្ទុះរឿងកាន់តែធំហើយចំពោះតារាសម្តែង អេដវីដ បន្ទាប់ពីធ្លាយករណីហិង្សាលើគូស្នេហ៍អ្នក នាង សុទ្ធ បច្ចកា និងត្រូវបាននាងប្រកាសធ្វើតាមផ្លូវច្បាប់នោះ ពេលនេះក៏ទម្លាយរូបថត អេដវីដ បិទទ្វារជិតហើយដកខ្សែក្រវាត់វាយក្បាលប្រហែល ១០ដងនិងខ្លួនខ្ញុំគ្រប់កន្លែង។

អ្នកនាង បញ្ចកាបានរៀបរាប់ថា នាងអត់ឈឺទេ ត្រឹមប៉ុណ្ណឹងតែអ្វីដែរឈឺបំផុតគឺ ឈឺចិត្ត ឈឺបេះដូង ឈឺចាប់ស្ទើរស្លាប់ មនុស្សដែរនាងស្រលាញ់បំផុត លើសជីវិត អ្វីក៏ហ៊ានលះបង់ដើម្បីនៅជិតគ្នា បែរជាហ៊ានលើកដៃវាយនាងដូចសត្វធាតុ !
បញ្ចកា បានលើកឡើងទៀតថា សាកស្រមៃមើល ពេលដែលគេបិទទ្វារជិតមិនអោយអ្នកណាចូលមកជួយហើយដកខ្សែក្រវាត់ទំហំប្រមាណ៣ម្រាមដៃ វាយក្បាលខ្ញុំប្រហែល១០ដងវាយយកវាយយកមិនដកដៃពេលនោះ ខ្ញុំឈឺពេកក៏យកដៃរងហើយគេមិនឈប់ទេគេមកវាយខ្លួនថែមគ្រប់កន្លែងរហូតខ្ញុំរត់ទៅគន្លាតពូកលើកដៃសំពះគេ។

“ បងអើយឈប់វាយអូនទៅអូនឈឺណាស់អូនអត់ខុសជាមួយបងទេមិចបងមិនជឿអូន“តែគេមិនឈប់ដដែលគេវាយយកវាយយកទៀតរហូតខ្ញុំគាំងខ្ញុំស្ទះគេក៏ឈប់មួយភ្លែតហើយគេឃើញខ្ញុំងើបមក គេក៏បោចសក់ខ្ញុំអូសទម្លាក់ពីលើជណ្តើរហើយក្បាលខ្ញុំបោកទៅនឹងជញ្ជាំងមួយទំហឹងខាងក្រោយ ហើយគេចាប់បោកខ្ញុំផ្ទប់នឹងឥដ្ឋហើយខ្ញុំនៅតែយំសំពះ អង្វរគាត់ “ បងអើយឈប់ទៅ អូនឈឺណាស់ “ តែគេមិនស្តាប់ នៅតែដដែល វាយរហូតខ្ញុំស្រ ងល់ គេក៏ចាប់អូសខ្ញុំឡើងម៉ូតូ ទៅផ្ទះខ្ញុំមួយទៀត ដែលកូនខ្ញុំនៅទីនោះ។ សម្តី សុទ្ធ បញ្ចការ លើក ឡើង។

នាងបានបន្តទៀតថា ពេលនេះនាងមានបញ្ហាគ្រាំក្នុង ហើយក្បាលនាងយប់ឡើងឈឺរហូតយំគេងមិនលក់២ថ្ងៃហើយ។ ទោះបីជាយ៉ាងណា សុទ្ធ បញ្ចកា បានបន្ថែមថានាងមិនអនុញ្ញាតឲ្យលោក អេដវីដ មកវាយធ្វើបាបលើរាងកាយឬផ្លូវចិត្តនាងទៀតទេ ព្រោះនាងអស់និស្ស័យកម្មជាមួយគ្នាទៀតហើយ៕
ដោយ ៖ ចាន់រ៉ា











-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ