សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួន នាយករងសាលាអាវុធហត្ថ ដែលស្រវឹងស្រាដកកាំភ្លើងភ្ជង់ រួចវាយក្បាលយុវតីម្នាក់ឱ្យរបួស២កន្លែង ដើម្បីអនុវត្តច្បាប់ ទណ្ឌកម្ម
សមត្ថកិច្ចចម្រុះ បានឃាត់ខ្លួននាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍រួចដកកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់ និងវាយក្បាលយុវតីម្នាក់ឱ្យរបួសត្រង់ក្បាលចំនួន២កន្លែង កាលពីយប់ថ្ងៃទី២២ ខែតុលា នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តច្បាប់ និងទណ្ឌកម្ម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។


បើតាមសម្ដីរបស់យុវតីរងគ្រោះ ដែលរៀបរាប់តាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន គឺជនបង្កស្រវឹងស្រាបើករថយន្តមកប៉ះម៉ូតូដែលខ្លួនជិះបណ្ដាលឱ្យខូចខាតតិចតួច ខណៈនោះយុវតីរងគ្រោះ និងបងប្រុសរបស់ខ្លួន បានសុំសំណងចំនួន ២ ម៉ឺនរៀល ពីជនបង្ក ប៉ុន្តែជនបង្ក ឈឹម ឆែម មិនព្រមផ្ដល់សំណងតិចតួចនេះឡើយ ផ្ទុយទៅវិញជនបង្កបានហៅយុវតី និងយុវជនទាំងពីរនាក់ ទៅក្បែររថយន្តរបស់ខ្លួន រួចដកកាំភ្លើងចេញពីរថយន្ត ស្លាកលេខ រដ្ឋ០៦ ២-៨៦៨៨ ភ្ជង់ក្បាលយុវជនរូបនោះ។ ដោយឃើញជនបង្ករូបនេះភ្ជង់កាំភ្លើង និងប្រុងដេញបាញ់ខ្លួន យុវជនក៏បានរត់ចោលប្អូនស្រី។យុវជនដែលត្រូវមន្ត្រីកងរាជអាវុធហត្ថដកកាំភ្លើងភ្ជង់ អះអាងថា ក្នុងពេលដែលខ្លួនរត់គេច ជនបង្កបានស្រែកថា៖« អាពៅឈប់ៗ …សូមផ្ញើគ្រាប់កាំភ្លើងលើក្បាលពីរគ្រាប់ផង»។

បន្ទាប់ពីស្រែកគំរាមបែបនេះ ជនបង្កក៏បានយកកាំភ្លើងវាយក្បាលយុវតី បណ្ដាលឱ្យបែកក្បាលចំនួនពីរកន្លែង ម្ខាងត្រង់ចំហៀងខាងឆ្វេង និងម្ខាងចំហៀងខាងស្ដាំ។ យុវតីរងគ្រោះ រៀបរាប់ទៀតថា ក្រោយពីយកកាំភ្លើងវាយក្បាលខ្លួនហើយ ជនបង្កក៏ឡើងរថយន្តរួចបើកគេចខ្លួន បន្ទាប់ពីមហាជនមកដល់កន្លែងកើតហេតុ។

អ្នកនាំពាក្យកងរាជអាវុធហត្ថបានឱ្យដឹងថា បន្ទាប់ពីកើតហេតុ ក្រោមការសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន បុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ រួចនាំខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។

អ្នកនាំពាក្យអះអាងថា កងរាជអាវុធហត្ថនឹងអនុវត្តច្បាប់ ទណ្ឌកម្មវិន័យចំពោះបុគ្គលនេះ ស្របតាមទិសស្លោក “ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។
បន្ថែមពីនវ អ្នកនាំពាក្យឱ្យដឹងថា កងរាជអាវុធហត្ថ ក៏បានទំនាក់ទំនងទៅកាន់យុវតីរងរបួស ដើម្បីទទួលខុសត្រូវចេញថ្លៃព្យាបាលរបួស។ អ្នកនាំពាក្យសន្យាថា នៅពេលបញ្ចប់នីតិវិធី កងរាជអាវុធហត្ថ នឹងប្រកាសព័ត៌មានអំពីចំណាត់ការនីតិវិធីលម្អិតជូនសាធារណជនជ្រាប៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


