Connect with us

សន្តិសុខសង្គម

ជនជាតិចិន ១ ក្រុម បិទផ្លូវសាធារណៈ នៅមុខធនាគារជាតិ នៃកម្ពុជា និងវាយអាជ្ញាធរ

បានផុស

នៅ

ជនជាតិចិន ១ ក្រុម ដែលជាអតិថិជនក្រុមហ៊ុន ហួយវ័ន បានបង្កភាពអនាធិបតេយ្យ ដោយបិទផ្លូវសាធារណៈ នៅមុខធនាគារជាតិ នៃកម្ពុជា មិនឲ្យពលរដ្ឋធ្វើដំណើរបាន ថែមទាំងប្រើប្រាស់អំពើហិង្សាវាយទៅលើអាជ្ញាធរមានសមត្ថកិច្ចថែមទៀត ខណៈចុះទៅអន្តរាគមន៍បើកផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំពើហិង្សា និងបិទផ្លូវសាធារណៈនេះកើតឡើងនាថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ នេះ នៅមុខធនាគារជាតិ នៃកម្ពុជា លើបណ្តោយផ្លូវហាណូយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដែលក្រុមអតិថិជនក្រុមហ៊ុន ហួយវ័ន មកប្រមូលផ្តុំ នៅមុខធនាគារជាតិ នៃកម្ពុជា គឺ ដើម្បីដាក់បន្ទុក និងជំរុញឲ្យធនាគារជាតិ ដោះស្រាយសងប្រាក់ត្រឡប់មកពួកគេវិញ ទើបពួកគេធ្វើការបិទផ្លូវសាធារណៈដោយខុសច្បាប់ បើទោះបីជាអាជ្ញាធរមានការហាមឃាត់យ៉ាងណាក៏ដោយ ក៏មិនព្រមស្តាប់ ថែមទាំងប្រើហិង្សាមកលើសមត្ថកិច្ចថែមទៀត។

កន្លងមក ធនាគារជាតិ នៃកម្ពុជា បានជូនដំណឹងថា ក្រុមហ៊ុន ហួយវ័ន ផេ ពុំស្ថិតក្រោមសមត្ថកិច្ចរបស់ធនាគារជាតិទៀតឡើយ តែសម្រាប់បុគ្គលដែលរងគ្រោះក្នុងក្រុមហ៊ុន អេច ផេ ត្រូវទៅចុះឈ្មោះផ្តល់ព័ត៌មានជូនក្រុមហ៊ុនកំពុងជម្រះបញ្ជី៕
អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម