ព័ត៌មានជាតិ
អាជ្ញាធរឃុំកាចូន សហការជាមួយអង្គការនារីដើម្បីសន្តិភាព ជំរុញការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ និងការរើសអើង
អាជ្ញាធរឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី សហការជាមួយអង្គការនារីដើម្បីសន្តិភាព បានរៀបចំវគ្គបណ្តុះបណ្តាលក្រៅប្រព័ន្ធ ស្តីពីការកែប្រែផ្នត់គំនិតយេនឌ័រ ការគោរពសិទ្ធិបុគ្គល និងការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ និងសហគមន៍ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ។

ក្នុងវគ្គបណ្តុះបណ្តាលនេះមានចូលរួមពី លោក ផាន់ថង លៀន ជំទប់ទី១ និងលោក ខាំ ភុនខុន ជំទប់ទី២ រួមជាមួយលោក គង់ ប៊ុនលី អ្នកសម្របសម្រួលអង្គការនារីដើម្បីសន្តិភាព បានពិភាក្សាអំពីផ្នត់គំនិតបុរាណទាក់ទងនឹងតួនាទីយេនឌ័រ ដែលតែងកំណត់ថា ការងារផ្ទះ និងការថែទាំកុមារ គឺជាតួនាទីរបស់ស្ត្រី ខណៈបុរសត្រូវធ្វើជាអ្នករកប្រាក់ផ្គត់ផ្គង់គ្រួសារ។ តាមរយៈកិច្ចពិភាក្សានេះ បានលើកទឹកចិត្តឱ្យមានការចែករំលែកការងារក្នុងគ្រួសារដោយស្មើភាព ដើម្បីកាត់បន្ថយជម្លោះ និងអំពើហិង្សាក្នុងគ្រួសារ។
ជាមួយគ្នានេះ ការពិភាក្សាក៏បានផ្តោតលើការយល់ដឹងអំពីអត្តសញ្ញាណយេនឌ័រ និងសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា ដោយបញ្ជាក់ថា មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការរស់នៅ បញ្ចេញមតិ និងអភិវឌ្ឍខ្លួន ដោយមិនគួររងការរើសអើង ឬមើលងាយពីសង្គមឡើយ។
លោក គង់ ប៊ុនលី បានលើកឡើងថា អត្តសញ្ញាណយេនឌ័រ គឺជាអារម្មណ៍ និងការកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ដែលអាចខុសពីភេទកំណើត ហើយការស្រឡាញ់ភេទដូចគ្នា មិនមែនជាទង្វើខុសច្បាប់ ឬផ្ទុយនឹងសីលធម៌សង្គមនោះទេ។ លោកបានសង្កត់ធ្ងន់ថា ការរើសអើង ការប្រមាថ ឬការយកបុគ្គលណាម្នាក់ធ្វើជាកម្មវត្ថុនៃការលេងសើច ដោយសារអត្តសញ្ញាណភេទ គឺជាទង្វើដែលប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។

វគ្គបណ្តុះបណ្តាលនេះ ក៏បានបង្ហាញអំពីក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងអំពើហិង្សា និងការរំលោភបំពានផ្លូវភេទ ដោយពន្យល់ពីផលប៉ះពាល់ផ្លូវចិត្ត សង្គម និងផ្លូវច្បាប់ ដែលកើតឡើងពីការប្រើអំពើហិង្សា ការបង្ខិតបង្ខំ និងការរំលោភសិទ្ធិបុគ្គលនៅក្នុងគ្រួសារ កន្លែងការងារ និងសហគមន៍។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងជំរុញឱ្យសហគមន៍ បង្កើនការគោរពគ្នាទៅវិញទៅមក ប្រើប្រាស់ពាក្យសម្តី និងអាកប្បកិរិយាប្រកបដោយសីលធម៌ និងរួមគ្នាលុបបំបាត់អំពើហិង្សា ក៏ដូចជាការរើសអើងគ្រប់ទម្រង់នៅក្នុងសង្គម៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


