វប្បធម៌ ជំនឿ
ហាមទុកវត្ថុ ៤ នេះក្នុងផ្ទះជាដាច់ខាត ព្រោះអាចនាំអពមង្គលពេញមួយគ្រួសារ
សកម្មភាពខ្លះ និងវត្ថុខ្លះ ឱ្យតែធ្វេសប្រហែសបន្តិច នឹងអាចនាំរឿងចង្រៃកើតបានគ្រប់ពេល។ ហើយនេះជាជំនឿហុងស៊ុយ ៤ យ៉ាងដែលប្រជាជនអាស៊ី ជឿថាអាចនាំគ្រោះមិនល្អ ប្រសិននៅតែបំពានទុកក្នុងផ្ទះ។
១. កញ្ចក់ប្រេះ

ជំនឿបុរាណនេះ មានសឹងគ្រប់ប្រទេសនៅអាស៊ីយើង។ ពីដើមមកកញ្ចក់ជាវត្ថុផ្សារភ្ជាប់ជាមួយមន្តអាគមដែលគេជឿថាមានផ្ទុកនូវវិញ្ញាណអសោច។ ប៉ុន្តែវាក៏ជាវត្ថុមួយដែលគេចាត់ទុកជាយ័ន្តការពារសុភមង្គលគ្រួសារផងដែរ។ បើកញ្ចក់ប្រេះហើយនៅតែបន្តប្រើ គេជឿថា សេចក្ដីសុខរបស់គ្រួសារក៏នឹងប្រេះឆាទៅតាមហ្នឹង។
២. គ្រឿងអលង្ការចាស់ៗ

ខ្សែកឬខ្សែដៃដែលច្នៃពីថ្មមានការពេញនិយមនៅតំបន់អាស៊ីខ្លាំងណាស់ ជាពិសេសវៀតណាមនិងជប៉ុន។ នៅវៀតណាមគេជឿថា ពេលបានពាក់អលង្ការច្នៃពីថ្មអាចជួយលើករាសី ព្រមទាំងការពារការយាយីពីវិញ្ញាណអាក្រក់ទាំងឡាយទាំងពួងបាន។ ទន្ទឹមគ្នានេះ វត្ថុដែលប្រើប្រាស់រយៈពេលយូរក៏អាចរក្សាជាប់នូវជោគជតារបស់ម្ចាស់ ឬភាពចង្រៃដែលម្ចាស់នោះធ្លាប់ជួប។ ហេតុនេះទើបជនជាតិវៀតណាម មិនឱ្យទិញវត្ថុចាស់មកប្រើទេ ព្រោះអាចជាប់ភាពអពមង្គលមកជាមួយ។
៣. រូបថតមនុស្សស្លាប់ដែលគ្មានសាច់ញាតិ

ក្រោយមានគ្រួសារឬសាច់ញាតិបានមរណកាលទៅ ការរក្សារូបថតទុកគឺជារឿងធម្មតានោះទេ។ ប៉ុន្តែករណីអ្នកស្លាប់មិនជាប់សាច់ឈាម ជាពិសេសជនគ្មានញាតិ ជនអនាថា ការដែលយករូបថតពួកគេចូលផ្ទះ ជារឿងឧបទ្រុបចង្រៃខ្លាំងណាស់។
គេជឿថា ម្ចាស់រូបថតនឹងតាមអ្នកគ្រប់ទីកន្លែង ព្រោះតែគេគ្មានសាច់ញាតិនឹងត្រូវទៅរក។ ជួនកាលព្រលឹងរបស់គេ អាចធ្វើឱ្យអ្នកឬសមាជិក្នុងផ្ទះឈឺថ្កាត់ មើលពេទ្យមិនជាទៀតផង។ នេះហើយដែលជនជាតិអាស៊ីជាច្រើនតែងតែចៀសវាង ដោយសារពួកគេជឿថា គ្រប់វត្ថុសុទ្ធតែមានវិញ្ញាណសណ្ឋិតជានិច្ច។
៤. ថ្មទន្លេ
ថ្មដែលគប់ចូលទន្លេ ឬទឹកសមុទ្រ អាចមានអ្នកខ្លះចង់រើសមកប្រើតាំងលម្អ ឬច្នៃជាអលង្ការប្រើប្រាស់ជាដើម។ ជនជាតិជប៉ុនមិនឱ្យរើសមកជាដាច់ខាត លើកលែងតែជាថ្មធម្មជាតិ។
ត្រណមនេះមានពាក់ព័ន្ធនឹងការពិធីបុណ្យសពពីបុរាណកាល ព្រោះតែជំនាន់មុនពេលមានមនុស្សស្លាប់គេយកសពទៅចោលក្នុងទឹក រួចយកថ្មសង្កត់សព។ ដូច្នេះហើយទើបជប៉ុនជឿថា ថ្មដែលរើសមកអាចជាប់នូវព្រលឹងចងអាឃាតរបស់អ្នកស្លាប់នោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ tsunagu Japan
ចុចអាន៖ យកវត្ថុទាំងប្រាំពីរនេះចេញពីផ្ទះបន្ទាន់ ប្រសិនបើចង់រកស៊ីមានបាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២១ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


