ព័ត៌មានអន្ដរជាតិ
តាមការព្យាករណ៍ ថៃ ជាប្រទេសងប់ងុលនឹងគ្រូទស្សន៍ទាយ ព្រមទាំងអាគមខ្លាំង
តាមការព្យាករណ៍ពី news1live បង្ហាញបង្ហាញឲ្យដឹងថាប្រជាជនថៃចំនួន ៥២លាននាក់ ជឿជាក់យ៉ាងមុតមាំទៅលើរឿងអាថ៌កំបាំងនៃជំនឿពីគ្រូទស្សន៍ទាយ ព្រមទាំងអាគមអូមអាមជាខ្លាំង។ ជាក់ស្ដែងកម្មវិធី Ghost Radio មានការចូលមើលចំនួន ៣ពាន់លានដង ដោយទទួលបានប្រាក់ចំណេញ ២៤ លានបាតក្នុងឆ្នាំ ២០២៣ ស្របពេលដែលទីផ្សារនៅតែបន្តកើនឡើង ជាមួយនឹងកំណើនដ៏រឹងមាំដែលរំពឹងទុកនៅឆ្នាំ ២០២៥នេះ។

អាជីវកម្មជំនឿនៅក្នុងប្រទេសថៃ មិនថាជាវេទិការទស្សន៍ទាយ ជំនឿពីអាគម ខ្លឹមសារអំពីខ្មោច រឿងរ៉ាវអាថ៌កំបាំង ឬការលក់គ្រឿងអលង្កានោះទេ ពេលនេះកំពុងជួបប្រទះនឹងការរីកលូតលាស់ធំធាត់ ចំពេលមាននិន្នាការវប្បធម៌ចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមថៃ។ នេះរួមជាមួយនឹងលទ្ធភាពប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថលដូចជា YouTube, TikTok និងកម្មវិធីប្រាប់សំណាងតាមអ៊ីនធឺណិត អនុញ្ញាតឲ្យអ្នកប្រើប្រាស់ភ្ជាប់ជាមួយពិភពនៃរឿងរ៉ាវអាថ៌កំបាំងបានយ៉ាងងាយស្រួលជាងពេលមុនៗ។
ទិន្នន័យពីការប៉ាន់ប្រមាណសម្រាប់ឆ្នាំ ២០២០-២០២៥ បង្ហាញថា ការទស្សន៍ទាយ និងអាជីវកម្មទាក់ទងនឹងអបិយជំនឿនៅក្នុងប្រទេសថៃ នៅតែបន្តរីកចម្រើន គ្របដណ្តប់ទាំងការទស្សន៍ទាយតាមបែបប្រពៃណី និងតាមអនឡាញ ក៏ដូចជាការលក់គ្រឿងអលង្កា និងការកម្សាន្តទាក់ទងនឹងជំនឿ។ នៅឆ្នាំ ២០២៤ តម្លៃទីផ្សារសរុបគឺប្រហែល ទីផ្សារត្រូវបានប៉ាន់ប្រមាណថា ១០-១៥ ពាន់លានបាត ជាមួយនឹងកំណើនបន្តរំពឹងទុកនៅឆ្នាំ ២០២៥។
សញ្ញាមួយនៃកំណើននេះគឺប្រាក់ចំណូលរបស់គ្រូទាយក្នុងប្រទេសថៃ ដោយខ្លះអាចរកចំណូលបានពី ១០ ទៅ ១០ ម៉ឺនបាតក្នុងមួយខែ។ ជាពិសេស គ្រូទាយក្នុងជំនឿហុងស៊ុយ អាចរកប្រាក់បានរាប់ពាន់លានបាតក្នុងមួយឆ្នាំពីអាជីវកម្មដែលពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ វគ្គបង្រៀនទស្សន៍ទាយតាមអ៊ីនធឺណិត និងក្រៅបណ្តាញ បង្កើតតម្លៃទីផ្សារប្រមាណ២០០ លានបាតក្នុងមួយឆ្នាំ។
មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ក៏បានព្យាករណ៍ដែរថា ប្រជាជនថៃចំនួន ៥២ លាននាក់ជឿជាក់លើអបិយជំនឿ ដែលបណ្តាលឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងអាជីវកម្មអនឡាញ ដូចជាកម្មវិធីខ្មោច និងកម្មវិធីប្រាប់សំណាងជាដើម។ នៅឆ្នាំ ២០២៥ ទីផ្សារអាជីវកម្មផ្អែកលើជំនឿត្រូវបានគេរំពឹងថានឹងបន្តរីកចម្រើន ដោយរួមបញ្ចូលជាមួយបច្ចេកវិទ្យា AI ។ ប៉ុស្តិ៍ និងកម្មវិធីដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រទេសថៃគឺ The Ghost Radio ដែលជាប៉ុស្តិ៍ YouTube និងកម្មវិធីវិទ្យុដែលមានអ្នក Subscribe ជាង ៦ លាននាក់នៅលើ YouTube (គិតត្រឹមឆ្នាំ ២០២៥) និងមានអ្នកចូលមើលជិត ៣ ពាន់លានដង។ កម្មវិធីនេះមានទាំងការផ្សាយបន្តផ្ទាល់ (២-៣ ដងក្នុងមួយសប្តាហ៍) និងឈុតដែលបានថត។ កម្មវិធីនេះមានតារាភ្ញៀវចូលរួមចែករំលែកបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាចរបស់ពួកគេ ហើយមានប្រជាប្រិយភាពសម្រាប់ការធ្វើបទបង្ហាញជាក់ស្តែង និងរួសរាយរាក់ទាក់។
ដូច្នេះហើយ គ្មានអ្វីសង្ស័យទេដែលគ្រូទាយទាំងប្រុសទាំងស្រី បានក្លាយជាអ្នកមានទ្រព្យមិនគួរឲ្យជឿ។ ពួកគេបានក្លាយជាមហាសេដ្ឋីរួចទៅហើយ ដោយគ្រាន់តែលើកឡើងពីរឿងអាថ៌កំបាំង ឬក៏ការទស្សទាយគ្មាប្រភពមកបោកបញ្ឆោត ហើយអ្នកខ្លះថែមទាំងប្រើល្បិចបោកប្រាស់ទៀតផង។ ជាមួយនឹងផ្ទះធំ និងរថយន្តដ៏ប្រណិត វាគ្មានអ្វីចម្លែកទេដែលថាពួកគេរស់នៅប្រកបដោយផាសុកភាពក្រោមស្លាយីហោជាគ្រូទាយ គ្រូស្ដោះផ្លុំ ឬក៏គ្រូអាគមរបៀនជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សិស្ស ថៃ កំរោលចូល ខឹងបានពិន្ទុទាបពេក ប្រើហិង្សាមិនប្រណីលើគ្រូបង្រៀនខ្លួនឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


