វប្បធម៌ ជំនឿ
យកវត្ថុទាំងប្រាំពីរនេះចេញពីផ្ទះបន្ទាន់ ប្រសិនបើចង់រកស៊ីមានបាន
វត្ថុមួយចំនួនដែលយើងរក្សាទុកក្នុងផ្ទះ ដោយមិនបានចាប់អារម្មណ៍អាចជាថាមពលអវិជ្ជមានដែលចូលមករារាំង យើងមិនឱ្យទទួលបានភាពចម្រុងចម្រើន។ របស់ទាំងនោះមានដូចជា៖
១ គំនរឈើបាក់បែក

យើងធ្លាប់តែឮរឿងកញ្ចក់បាក់បែក តែមិនបានគិតថាគំនរឈើចាស់ៗឬបាក់បែកកំពុងតែជាហុងស៊ុយអាក្រក់ឆេះសន្ធោសន្ធៅបំផ្លាញសុភមង្គលក្រុមគ្រួសារអ្នក។ កន្លែងដែលអាចទុកបានគឺនៅចង្រ្កានដែលនឹងយកធ្វើឱសថដាំស្ល មិនអាចស្តុកទុកកាន់ខែឆ្នាំបានដាច់ខាត។
២ ផ្កាស្រស់ដែលស្រពោនក្រៀមស្ងួត

ផ្កាស្រស់នាំមកនូវលាភជ័យ ពេលវាស្រពោនត្រូវប្រញាប់ដូរចេញកុំសោកស្តាយ ទោះបីជាបាច់ផ្កានោះជូនមកដោយមនុស្សពិសេសក្តី។ ទុកផ្កាក្រៀមស្រពោនក្នុងផ្ទះ ជីវិតស្នេហារបស់អ្នកនឹងរង្គោះរង្គើនៅមិនសុខ។
៣ រូបសំណាក់សត្វព្រៃសាហាវៗ

សត្វព្រៃសត្វសាហាវនានាមិនមែនជាហុងស៊ុយល្អសម្រាប់តាំងក្នុងផ្ទះឡើយ។ រូបទាំងនេះបានរារាំងនូវលាភសក្ការៈ អាចឈានដល់ការនាំមកនូវឧបទ្រុបចង្រៃបាន។
៤ សម្បុកពីងពាង

សម្បុកពីងពាងនៅមួយថ្ងៃរឿងចង្រៃកើតឡើងនាំក្តៅក្រហាយមិនលែង។ ត្រូវសម្អាតចេញមិនឱ្យរំលង។
៥ រូបវិមាន Taj malhal ប្រទេសឥណ្ឌា

វិមានTaj Malhal របស់ឥណ្ឌាជាតំណាងនៃសេចក្តីស្លាប់និងភាពប្រាសព្រាត់ បើអ្នកអាន KPT ហើយបានទៅលេងឥណ្ឌាកុំច្រលំដៃទិញផ្ទាំងគំនូរឬវត្តុអនុស្សាវរីយ៍អ្វីមូយតំណាងវិមាននេះមកតាមខ្លួនឱ្យសោះ។
៦ កញ្ចក់បែកប្រេះ

បណ្តាកញ្ចក់បែកប្រេះឬទូរសព្ទដែលខូច Screen នឹងនាំមកនូវទំនាស់ការងារដែលសឹងអាចបាត់បង់អាជីពនិងប្រាក់ចំណូល មិនត្រូវសោកស្តាយអ្វីក្នុងការគ្រវាត់ចោលរបស់ទំាងនោះទេ។
៧ នាឡិកាខូចឬអស់ថ្ម

ទ្រនិចនាឡិកាដែលជាប់គាំងនិងធ្វើឱ្យអពមង្គលចូលមករួមរឹត ពេញរង្វង់គ្រួសាររបស់អ្នក៕
គ្រូ ឯម
ចុចអាន៖ និមិត្តសញ្ញាបក្សីទាំង ៥ តំណាងឲ្យហុងស៊ុយស្នេហា និងថាមពលខ្លាំងក្លាក្នុងផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


