ព័ត៌មានជាតិ
សមត្ថកិច្ចចាប់បានជនសង្ស័យគ្រឿងញៀនម្នាក់មុខស្រដៀងនាយ ចយ តារាកំប្លែង
សមត្ថកិច្ចចាប់បានជនសង្ស័យបាន៦នាក់ ក្នុងករណីគ្រឿងញៀន តែរឿងមួយដែលមានការចាប់អារម្មណ៍នោះ គឺមានជនសង្ស័យម្នាក់មុខដូចនាយ ចយ ធ្វើឲ្យគេសួរគ្រប់គ្នាថា គាត់បានធ្វើអ្វីខុសសូម្បីសមត្ថកិច្ចក៏ផាំងដែរ ព្រោះគាត់ថាមិនដែលជួបនៅក្រៅសោះ ពេលនេះបានជួបនៅក្រៅ តែខុសពេលជួប មកជួបពេលចាប់ខ្លួនទៅវិញ។
ការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នេះ សមត្ថកិច្ចបានដករហូតវត្ថុតាង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។

យោងតាមអធិការដ្ឋាននគរបាលស្រុកស្ទោងបានឲ្យដឹងថា ថ្មីៗនេះ កម្លាំងជំនាញប្រឆាំងគ្រឿង ញៀនអធិការដ្ឋាននគរបាលស្រុកស្ទោង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំណាលើ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចិនជើង ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ (ស្រី២នាក់ និងប្រុស៤នាក់)។
យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងនោះគឺថា ក្នុងចំណោមនោះ មានជនសង្ស័យម្នាក់ពិតជាមានមុខមាត់ដូចបេះដាក់ទៅនឹងតារាកំប្លែងនាយ ចយ រហូតធ្វើឲ្យគ្រប់គ្នាមានការងឿងឆ្ងល់ និងសួរនាំតៗគ្នាថា តើនោះគឺជានាយ ចយ ឬយ៉ាងណា? ក្នុងនោះផងដែរ អ្នកប្រើ ប្រាស់បណ្តាញសង្គមជាច្រើន ក៏បាននាំគ្នាលាន់មាត់ថា៖ «ចុម! មុខដូចនាយចយម្ល៉េះ សុទ្ធគ្នា ១០០% ហ្មង, ដូចមែនហ្នឹង!»៕




-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


