កីឡា
រកឃើញគូប្រកួតវគ្គ១៦ក្រុមចុងក្រោយ Euro 2020 ហើយ
ការប្រកួតវគ្គសន្សំពិន្ទុតាមពូលបានបញ្ចប់ហើយពានរង្វាន់ Euro 2020 បន្ទាប់ពីពូលចុងក្រោយប្រកួតយប់មិញ ក្នុងនោះក្រុមខ្លាំងទាំង៣នៅពូលមរណៈបានឡើងវគ្គបន្ត។

ក្រុមការពារតំណែងជើងឯក ព័រទុយហ្គាល់ បានឡើងវគ្គ១៦ក្រុមក្នុងនាមជាក្រុមល្អលេខ៣ក្នុងពូលមរណៈ F បន្ទាប់ពីមាន៤ពិន្ទុក្រោយប្រកួតចុងក្រោយស្មើ ២-២ ជាមួយ បារាំង មាន៥ពិន្ទុឈរលេខ១ក្នុងពូល។ នៅពូលជាមួយគ្នានេះ អាល្លឺម៉ង់មាន៤ពិន្ទុស្មើព័រទុយហ្គាល់ដែរ ប៉ុន្តែឈរលេខ២ដោយសារចំណេញ Head to Head។

ក្រុមដែលឈរលេខ១ និងលេខ២ក្នុងពូលទាំង១២មានដូចខាងក្រោម៖
- ពូល A៖ លេខ១ អ៊ីតាលី និង លេខ២ វែល
- ពូល B៖ លេខ១ បែលហ្ស៊ិក និងលេខ២ ដាណឺម៉ាក
- ពូល C៖ លេខ១ ហុល្លង់ និងលេខ២ អូទ្រីស
- ពូល D៖ លេខ១ អង់គ្លេស និងលេខ២ ក្រូអាស៊ី
- ពូល E៖ លេខ១ ស៊ុយអែត និងលេខ២ អេស្ប៉ាញ
- ពូល F៖ លេខ១ បារាំង និងលេខ២ អាល្លឺម៉ង់

ក្រុមចំណាត់ថ្នាក់៣ល្អ៤ក្រុមដែលឡើងទៅវគ្គ១៦ក្រុមដែរនោះមានដូចខាងក្រោម៖
- ស្វីស លេខ៣ល្អ ពូល A
- អ៊ុយក្រែន លេខ៣ល្អ ពូល C
- ឆែក លេខ៣ល្អ ពូល D
- ព័រទុយហ្គាល់ លេខ៣ល្អ ពូល F
ការជួបគ្នាវគ្គ១៦ក្រុមចុងក្រោមមាន៖
ថ្ងៃសៅរ៍ ទី២៦ ខែមិថុនា
- វែល ប៉ះ ដាណឺម៉ាក (នៅទីក្រុង Amsterdam)
- អ៉ីតាលី vs អូទ្រីស (នៅទីក្រុងឡុងដ៍)
ថ្ងៃអាទិត្យ ទី២៧ ខែមិថុនា
- ហុល្លង់ vs ឆែក (នៅទីក្រុង Budapest)
- បែលហ្ស៊ុក vs ព័រទុយហ្គាល់ (នៅទីក្រុង Seville)
ថ្ងៃចន្ទ ទី២៨ ខែមិថុនា
- ក្រូអាស៊ី vs អេស្ប៉ាញ (នៅទីក្រុង Copenhagen)
- បារាំង vs ស្វិស (នៅទីក្រុង Bucharest)
ថ្ងៃអង្គារ៍ ទី២៩ ខែមិថុនា
- អង់គ្លេស vs អាល្លឺម៉ង់ (នៅទីក្រុងឡុងដ៍)
- ស៊ុយអែត Vs អ៊ុយក្រែន (នៅទីក្រុង Glasgow)

អត្ថបទ៖ វីរបុត្រ
ប្រភព៖ Dailymail
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


