វប្បធម៌ ជំនឿ
ប្រទាលកន្ទុយក្រពើមិនត្រឹមជំនួយសុខភាពនិងសម្រស់ តែក៏ជារុក្ខជាតិហុងស៊ុយអាចស្រូបទាញថាមពលអវិជ្ជមានយ៉ាងស័ក្តិសិទ្ធិ
ប្រទាលកន្ទុយក្រពើ (Aloe Vera) ជារុក្ខជាតិផ្ដល់នូវគុណប្រយោជន៍ចំពោះសុខភាព សម្រស់ ប្រើជាឱសថព្យាបាលរោគា ព្រមទាំងជាហុងស៊ុយការពារភាពអវិជ្ជមាននានាមិនឱ្យយាយីអ្នកផ្ទះទៀតផង។

រុក្ខជាតិប្រភេទនេះ ត្រូវបានគេដាំដុះនិងប្រើប្រាស់យ៉ាងទូលំទូលាយស្ទើរពេញពិភលោក ព្រោះតែសារប្រយោជន៍ដ៏កំពូល និងមានភាពងាយស្រួលក្នុងការថែទាំ។
និយាយចំពោះសុខភាព ប្រទាលកន្ទុយក្រពើ ជាថ្នាំស័ក្តិសិទ្ធិជួយព្យាបាលដំបៅ បែកពង ឬខ្ទុះ ព្យាបាលស្នាមរបួស រលាកផ្សេងៗ សម្អាតមេរោគក្នុងមាត់ គ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ ជួយព្យាបាលបញ្ហារំលាយអាហារ ជួយក្នុងការបន្សាបជាតិពុល ព្យាបាលពេលសត្វល្អិតទិច ឬខាំ។ល។
បើងាកមកខាងសម្រស់វិញ រុក្ខជាតិបៃតងនេះ អាចបង្ការនិងព្យាបាលមុន ជំនួយសរសៃសក់ឱ្យលូតលាស់ល្អ ក៏ដូចជាផ្ដល់ឱ្យស្បែកភ្លឺថ្លា ពន្យារភាពជ្រៀវជ្រួញ និងត្រូវបានគេយកទៅផលិតជាគ្រឿងសម្អាងផងដែរ។

ប្រទាលកន្ទុយក្រពើ ក៏រុក្ខជាតិពិសេសដែលមានសមត្ថភាពស្រូបខ្យល់ពុលបានល្អទៀតផង។ យោងតាមការការស្រាវជ្រាវមួយរបស់ Nutrition Neuroscience បានបង្ហាញថា ប្រទាលកន្ទុយក្រពើអាចជួយកម្ចាត់នូវសារធាតុគីមីចេញពីក្នុងខ្យល់ ជំនួយការដកដង្ហើម ពេលដាំក្នុងផ្ទះ ជួយពង្រឹងការចងចាំ ជួយកាត់បន្ថយជំងឺបាក់ទឹកចិត្ត និងបញ្ហាថប់បារម្ភ។
ប្រទាលពាន់ឆ្នាំនេះ ក៏ត្រូវបានអ្នកមានជំនឿលើហុងស៊ុយអះអាងថា អាចស្រូបទាញរឿងរ៉ាវក្ដីក្ដាំ ភាពអពមង្គល និងថាមពលអវិជ្ជមានពីខាងក្រៅ មិនចូលគេហដ្ឋានបានឡើយ។

ដើម្បីដាំប្រទាលកន្ទុយក្រពើឱ្យបង្កើតហុងស៊ុយក្នុងផ្ទះ គេមិនត្រូវដាក់ផើងរបស់វាក្នុងបន្ទប់គេង ឬបន្ទប់ទឹកជាដាច់ខាត ដោយត្រូវដាក់នៅក្បែរបង្អួច យ៉ផ្ទះ ឬដាំមុខផ្លូវចូលផ្ទះក៏បាន។ ប្រសិនចង់បានហុងស៊ុយសំណាងល្អនិងសុខភាពបរិបូណ៌ ត្រូវដាក់វានៅទិសខាងកើត អាគ្នេយ៍ ខាងជើង ឬខាងត្បូង។
ការដាក់តាំងនិងដាំបែបនេះ គេជឿថា អាចជួយការពារគ្រោះចង្រៃ និងផ្ដល់ដល់ក្ដីសុខគ្រួសាររួចផុតការបៀតបៀនពីថាមពលអាក្រក់ទាំងឡាយទាំងពួង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ fengshuied
ចុចអាន៖ ដើមរាសី រុក្ខជាតិកម្ចាត់ខ្យល់ពុល ជួយបង្កើនសំណាងដល់គ្រួសារនិងអាជីព
ចុចអាន៖ ដើមឈើជុំវិញផ្ទះមិនចេះតែដាំទេ! ទាល់តែត្រូវទិស ទើបអាចនាំសំណាងល្អ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


