វប្បធម៌ ជំនឿ
ដើមឈើជុំវិញផ្ទះមិនចេះតែដាំទេ! ទាល់តែត្រូវទិស ទើបអាចនាំសំណាងល្អ
ការដាំរុក្ខជាតិជុំវិញផ្ទះ មិនចេះតែដាំតាមចង់ទេ ត្រូវជ្រើសរើសប្រភេទដើមឈើឱ្យត្រូវតាមទិសនីមួយៗ ទើបអាចនាំសំណាងល្អ ជួយឱ្យចម្រុងចម្រើនដល់គ្រួសារ។ ដើមឈើខ្លះដាំហើយ អាចផ្ដល់ថាមពលវិជ្ជមាន តែខ្លះបើដាំមិនត្រូវក្បួន ប្រាកដជាជួបស៊យ ក៏ដូចជាសំណាងអាក្រក់។
តោះ! មកស្វែងយល់ប្រភេទរុក្ខជាតិគួរដាំឱ្យត្រូវហុងស៊ុយតាមជំនឿអាស៊ី!
ទិសបូព៌ (ខាងកើត)៖ គួរដាំដើមដូង អាចជួយឲ្យមានសុខភាពមាំមួន និងសុខសប្បាយ។ ចំណែកដើមទទឹម ឬដើមផ្កាពណ៌ក្រហមនឹងនាំឱ្យសម្បូរកូនចៅ និងមានអ្នកនៅជួយថែរក្សា។

ទិសបច្ចឹម (ខាងលិច)៖ ដាំដើមត្របែក ជួយការពារភាពឧបទ្រព ការពាររឿងក្ដីក្ដាំ និងការពារមនុស្សនាំរបស់ចង្រៃចូលមកក្នុងផ្ទះ។

ទិសឧត្តរ (ខាងជើង)៖ ដាំទុរេន និងប្រទាលមានមើមផ្សេងៗ នឹងជួយឲ្យរីកចម្រើនក្នុងមុខរបររកស៊ី និងកេរ្តិ៍ឈ្មោះល្បីរន្ទឺ។

ទិសទក្សិណ (ខាងត្បូង)៖ ដាំដើមស្វាយ ដើម្បីលើករាសីសុខភាពល្អ និងសុភមង្គលគ្រួសារ។

ទិសឦសាន (ខាងកើតឆៀងខាងជើង)៖ ដាំផ្កាឈើពណ៌ស្រស់ៗ ដើម្បីសេចក្ដីសុខដុមរម្យនា។

ទិសអាគ្នេយ៍ (ខាងកើតឆៀងខាងត្បូង)៖ ដាំដើមឫស្សី ជួយឲ្យមានយសសក្តិខ្ពង់ខ្ពស់ ឬបានឡើងឋានៈ។

ទិសនិរតី (ខាងលិចឆៀងខាងត្បូង)៖ ដាំដើមរាជព្រឹក្ស ដើមខ្នុរ ដើមអង្គាបុស្ស នឹងជួយបញ្ចៀសពីអំពើអបាយមុខ និងចង្រៃឧបទ្រព។

ទិសពាយព្យ (ខាងលិចឆៀងខាងជើង)៖ ដាំដើមក្រូចគ្រប់ប្រភេទមួយណាក៏បាន ដើម្បីជួយរឹតចំណងសមាជិកគ្រួសារឱ្យស្រឡាញ់គ្នាទ្វេរឡើង ព្រមទាំងសម្បូរមនុស្សជិតឆ្ងាយគោរពស្រឡាញ់៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ Culture Guru
ចុចអាន៖ ស្វែងយល់ ហុងស៊ុយយ័ន្ត ៨ ទិសតាមជំនឿតៃវ៉ាន់ ដើម្បីកាត់គ្រោះខ្លួនឯង
ចុចអាន៖ កំហុសឆ្គងនៃការលម្អរុក្ខជាតិក្នុងផ្ទះដែលនាំឱ្យរាសីស្រុតចុះ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ