ព័ត៌មានជាតិ
អ្នកវិចនំខ្មែរបោះដុំលក់ នៅខេត្តកំពង់ធំ អាចរកចំណូលបានគួរ សម!
(កំពង់ធំ)៖ ជាការពិតណាស់! ការចាប់មុខរបរ ជាអ្នកវិចនំខ្មែរលក់សម្រាប់អ្នកស្រុករស់នៅខេត្តកំពង់ធំ មានការនឿយហត់ និងសាំយ៉ាំច្រើនបន្តិច តែអាចរកចំណូលបានគួរសម ដោយអាចដោះស្រាយការហូបចុកប្រចាំថ្ងៃ និងការសងត្រឡប់ទៅធានាគារជាដើម។
ស្ត្រីឈ្មោះ ដួង រឿន អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិប្រម៉ាត់ដី សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានឲ្យដឹងនៅថ្ងៃទី១៤ ខែកក្កដាថា ខ្លួនបានប្រកបមុខរបរ ជាអ្នកវិចនំលក់តាំងពីបងស្រីរបស់គាត់រៀបការមកម្លេះ ដោយចំណេះវិជ្ជាវិចនំនេះគឺបានម្តាយបង្រៀប ហើយរហូតមកដល់ពេលនេះ គឺជាង១៥ឆ្នាំមកហើយ។ អ្នកស្រីថា បើទោះបីជាការធ្វើនំមានការពិបាកបន្តិច តែជាការពេញនិយមរបស់បងប្អូនប្រជាជនខ្មែរ ដែលចូលចិត្តពិសារនំខ្មែរ ហើយក៏លក់អស់មិនដែលសល់នោះដែរ។

ស្ត្រីឈ្មោះ ដួង រឿន បានឲ្យដឹងបន្តថា សម្រាប់នំដែលបោះឲ្យម៉ូយជាងរៀងរាល់ថ្ងៃ មាននំអន្សមជ្រូក នំអន្សមចេក អន្សមដូង នំអន្សមត្នោត នំអាកោត្នោតជាដើម។ នំទាំងនេះ មានតម្រូវការនៅតាមទីផ្សាររហូត ដោយមានអតិថិជនបានទិញយកទៅពិសារ ឬយកទៅប្រារព្វពិធីផ្សេងៗ ហើយបើទោះបីស្ថិតក្នុងស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ ក៏ចំនួននៃការបញ្ជាទិញមានការកើនឡើង និងអាចរកចំណូលចាប់ពី១៥ ទៅ២០ម៉ឺនរៀលក្នុងមួយថ្ងៃ ដោយផាត់ថ្លៃអង្ករ ដូង ស្ករស ស្លឹកចេក និងសម្ភារៈវិចខ្ចប់ឯទៀត។
អ្នកស្រី ដួង រឿន បានរំលឹកថា ការវិចនំនេះ គឺត្រូវបានធ្វើឡើងដោយវត្ថុធម្មជាតិពិតៗ ពុំមានការប្រើប្រាស់សារធាតុគីមី និងសារធាតុហាមឃាត់នោះឡើយ ហើយការផលិតនំនេះ ត្រូវបានចាប់ផ្តើមតាំងពីម៉ោង៧ព្រឹក រហូតដល់រសៀលម៉ោង៣ ទើបអាចទំនេរពីការងារ ដោយប្រើប្រាស់កម្លាំងចូលរួមផលិតនំខ្មែរនេះ មានចំនួន៦នាក់ គឺកូនស្រីនិងកូនប្រសារ ដែលបានរៀបចំតាមតួនាទីរៀងៗខ្លួន។ ក្នុងនោះអ្នកវិចនំ៤នាក់ អ្នករៀបស្លឹក និងអ្នកស្ងោរ២នាក់ ទើបអាចផលិត តាមតម្រូវការរបស់ម៉ូយបានទាន់ពេលវេលា៕ (ដោយ)៖ ប៊ុន រដ្ឋា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


