ព័ត៌មានជាតិ
មន្ត្រីសុខាភិបាលព្រមាន កុំប្រើថ្នាំផ្សះ បើឈឺស្រាលៗព្រោះប៉ះពាល់សុខភាពធ្ងន់ណាស់
ភ្នំពេញ៖មន្ត្រីជំនាញក្រសួងសុខាភិបាលបានហាមប្រាមមិនឲ្យប្រជាពលរដ្ឋប្រើថ្នាំផ្សះឬថ្នាំអង់ទីប៊ីយ៉ូទីចក្នុងការព្យាបាលជំងឺស្រាលៗធម្មតា ដែលអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។

ការលើកឡើងរបស់មន្ត្រីជំនាញសុខាភិបាលនេះបានធ្វើឡើងក្នុងឱកាសដែលប្រទេសកម្ពុជាកំពុងប្រារព្វសប្តាហ៍ការយល់ដឹងអំពីអង់ទីប៊ីយោទិចពិភពលោកចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០។
ថ្លែងតាមរយៈប្រព័ន្ធតេឡេក្រាមនៅល្ងាចថ្ងៃទី២២វិច្ឆិកានេះ លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលនិងជាប្រធានក្រុមការងា របច្ចេកទេសប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងថ្នាំបានណែនាំដល់ប្រជាពលរដ្ឋមិនត្រូវប្រើឱសថសំលាប់មេរោគឬថ្នាំផ្សះក្នុងករណីអ្នកជំងឺមានអាការៈក្តៅខ្លួន ផ្តាសាយ ឈឺក្បាល រាក របួសតិចតួចនិងលេបបង្ការចំលងរោគឡើយព្រោះអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់បានមានប្រសាសន៍ថា«ការប្រើប្រាស់ថ្នាំផ្សះមិនបានត្រឹមត្រូវធ្វើឲ្យអ្នកជំងឺមានភាពស៊ាំថ្នាំបណ្តាលឲ្យព្យាបាលមិនងាយជានិងអស់ថវិកាច្រើនព្រមទាំងបង្កអោយអ្នកជំងឺបាត់បង់ជីវិតផងដែរដោយសារមិនអាចសំលាប់មេរោគបានព្រោះថាបាក់តេរីដែលធ្លាប់ប៉ះជាមួយនឹងថ្នាំផ្សះនៅក្នុងបរិមាណតិចតួច ឬកម្រិតទាបតែងតែវិវត្តន៍ទៅជាបាក់តេរីដែលស៊ាំនឹងថ្នាំហើយភាពស៊ាំបន្តិចម្តងៗ ធ្វើឲ្យបាក់តេរីទាំងនោះខ្លាំងឡើងៗ»។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់បានពន្យល់បានឲ្យដឹងថាភាពស៊ាំថ្នាំនេះគឺបណ្តាលមកពីអ្នកជំងឺមិនបានប្រើប្រាស់ឱសថសមស្របតាមក្បួនខ្នាតត្រឹមត្រូវ។
លោក វេជ្ជបណ្ឌិត លី សូវ៉ាន់បានណែនាំដល់អ្នកជំងឺមិនត្រូវប្រើថ្នាំសំលាប់មេរោគដោយគ្មានវេជ្ជបញ្ជារនិងមិនត្រូវផ្សំថ្នាំនៅតាមឱសថស្ថានឬកន្លែងលក់ថ្នាំដើម្បីព្យាបាលខ្លួនឯងឡើយ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា«ក្រសួងមិនអនុញ្ញាតឲ្យប្រើថ្នាំផ្សះដោយមិនមានវេជ្ជបញ្ជានោះទេ។ អ្នកលក់ឱសថអាចលក់ថ្នាំបញ្ចុះកំដៅឬវីតាមីនតិចតួចបានមិនមានសិទ្ធិចេញឱសថប្រើថ្នាំផ្សះ ដោយមិនមានបញ្ជាក់បញ្ចាបានទេ។ គ្រូពេទ្យព្យាបាលមុននឹងព្យាបាលត្រូវមានរោគសញ្ញា និងលទ្ធផលជាក់លាក់ពីមន្ទីរពិសោធន៍អំពីថ្នាំផ្សះណាដែលត្រូវនឹងជំងឺណាមួយទើបចាប់ផ្តើមព្យាបាល»។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋគួរជ្រើសយកវិធីព្យាបាលតាមរយៈ ការហាត់ប្រាណ
ការបរិភោគអាហារឲ្យត្រឹមត្រូវ ប្រើថ្នាំបញ្ចុះកំដៅឬញ៉ាំទឹកឲ្យបានច្រើននិងហូបអាហារបំប៉នក្នុងការព្យាបាលជំងឺស្រាលៗធម្មតាហើយក្នុងករណីចាំបាច់ត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិនិត្យនិងព្យាបាលជំងឺឲ្យបានទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិតបានលើករបាយការណ៍បញ្ជាក់ថាក្នុង១ឆ្នាំនៅលើពិភពលោកមានមនុស្សប្រមាណ៥សែននាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែការឆ្លងជំងឺដែលមានមេរោគស៊ាំទៅនឹងថ្នាំផ្សះ។
លោកវេជ្ជបណ្ឌិបានឲ្យដឹងទៀតថា«អីចឹងប្រសិនបើយើងនៅតែបន្តនាំគ្នាប្រើដោយគ្មានការទទួលសខុសត្រូវរវាងប្រជាពលរដ្ឋក៏ដូចជាគ្រូពេទ្យនានាគឺយើងនឹងអាចរងគ្រោះស្លាប់បណ្តាលមកពីគ្មានឱសថព្យាបាលទៅអនាគតច្រើជាងហ្នឹងទៅទៀតហើយយើងនឹងប្រឈមនឹងភាពក្រីក្រច្រើនដោយសារការប្រើប្រាស់ឱសថច្រើនលើសលុបតម្លៃថ្លៃច្រើនពេក»៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី