សុខភាព
កុំទម្លាប់ប្រើថ្នាំអង់ទីប៊ីយូទិក “ថ្នាំផ្សះ” ព្យាបាលគ្រប់ជំងឺ ប្រយ័ត្នមានផលវិបាកថ្ងៃក្រោយ
ថ្នាំអង់ទីប៊ីយូទិក ឬ បងប្អូនយើងនិយមហៅថា(ថ្នាំផ្សះ) មិនមែនជាថ្នាំផ្សះជួយព្យាបាលជំងឺឱ្យជាសះស្បើយលឿននោះទេ ថ្នាំប្រភេទនេះ គ្រូពេទ្យប្រើសម្រាប់ព្យាបាលទៅលើក្រុមពពួកបាក់តេរីជាក់លាក់ណាមួយប៉ុណ្ណោះ។ បើកាលណាអ្នកជំងឺ ប្រើប្រាស់ថ្នាំអង់ទីប៊ីយូទិក មិនបានត្រឹមត្រូវ យូរទៅវានឹងអាចធ្វើឱ្យរាងកាយរបស់អ្នកនោះ សុំានឹងថ្នាំអង់ទីប៊ីយូទិក ឬ Superbugs ដែលនឹងបង្កភាពលំបាកក្នុងការព្យាបាលនាពេលអនាគត។
នេះបើតាមវីដេអូផ្សព្វផ្សាយរបស់ អង្គការសុខភាពពិភពលោក តំបន់ប៉ាស៊ីហ្វិកខាងលិច (World Health Organization Western Pacific Region) ។
ប្រភពដដែលបញ្ជាក់ថា ថ្នាំអង់ទីប៊ីយូទិក ជាថ្នាំដែលគ្រូពេទ្យប្រើសម្រាប់ការព្យាបាលលើជំងឺដែលបង្កឡើងដោយបាក់តេរី ដែលរួមមានដូចជា ជំងឺរលាកបំពង់ក ជំងឺរលាកផ្លូវបង្ហូរនោម ជំងឺរបេង និង ពុលចំណីធ្ងន់ធ្ងរជាដើម ហើយថ្នាំប្រភេទនេះ មិនអាចប្រើសម្រាប់ព្យាបាលជំងឺដែលបង្កដោយវីរុសនោះទេ។
បើតាមអ្នកស្រីវេជ្ជបណ្ឌិត បូលីន ពេទ្យព្យាបាលជំងឺទូទៅ នៃគ្លីនិកឯកជនមួយកន្លែង និយាយថា ជាទូទៅ អ្នកដែលទទួលការព្យាបាលជំងឺពីក្រុមគ្រូពេទ្យហើយ គឺតែងមានទម្លាប់រក្សាទុកសំបកថ្នាំនោះ សម្រាប់ប្រើនៅពេលក្រោយ ដោយកម្រវិលមករកការព្យាបាលវិញណាស់ បើសិនជាអាការៈមិនធ្ងន់ធ្ងរ។ អ្នកស្រីវេជ្ជបណ្ឌិតបន្ថែមថា កន្លងមក មានច្រើនករណីគួរសមដែរ ដែលមកទទួលសេវាព្យាបាលជាមួយអ្នកស្រីវេជ្ជបណ្ឌិត ហើយរកឃើញថា ពួកគាត់សុំានឹងថ្នាំដែលធ្លាប់ផ្តល់ឱ្យ។

ទន្ទឹមនេះលោកវេជ្ជបណ្ឌិត ឃន ភារម្យ គ្រូពេទ្យវេជ្ជសាស្ត្រ ផ្នែកពិគ្រោះ និងព្យាបាលជំងឺរលាកថ្លើម នៃគ្លីនិករ៉ាហ្វា
ក៏បានណែនាំឱ្យអ្នកដែលមានបញ្ហាសុខភាព គប្បីជួបពិនិត្យនិងប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជាមុនសិន មុននឹងប្រើប្រាស់ ថ្នាំអង់ទីប៊ីយូទិ។ វេជ្ជបណ្ឌិតរូបនេះ សង្កត់ធ្ងន់ដែរថា បើយើងប្រើប្រាស់ថ្នាំប្រភេទនេះច្រើនញាក់ញាប់នោះ វាអាចធ្វើឱ្យយើងប្រឈមនឹងហានិភ័យទៅថ្ងៃមុខ ដោយមានអត្រាសុំាជាមួយថ្នាំអង់ទីប៊ីយូទិក ពិបាកព្យាលបាលនិងគ្មានជម្រើសថ្នាំប្រើប្រាស់ជាដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


