Connect with us

ព័ត៌មានអន្ដរជាតិ

កុំហ៊ានផ្ដេសផ្ដាស! ការប្រើថ្នាំផ្សះព្យាបាលកូវីដ-១៩ អាចបង្កើនហានិភ័យឆ្លងកាន់តែធ្ងន់ធ្ងរ

បានផុស

នៅ

ការស្រាវជ្រាវថ្មីបានបង្ហាញថា ការប្រើថ្នាំ “អង់ទីប់ីយោទិច” អាចនាំឱ្យរាងកាយស៊ាំនឹងថ្នាំសម្លាប់មេរោគផ្សេងៗ ហើយវិធីសាស្រ្តព្យាបាល Covid-19 នៅក្នុងមន្ទីរពេទ្យដែលប្រើថ្នាំផ្សះប្រភេទនេះក៏អាចធ្វើឱ្យបញ្ហាជំងឺកាន់តែធ្ងន់ធ្ងរថែមទៀតផង។

Antibiotic resistance: how Covid-19 could be accelerating the ‘silent pandemic’
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលេបថ្នាំ “អង់ទីប៊ីយោទិច” អាចបណ្ដាលឱ្យអ្នកជំងឺឆ្លងបាក់តេរី ហើយប្រព័ន្ធភាពស៊ាំអាចឈប់ឆ្លើយតបទៅនឹងថ្នាំផ្សេងៗ ជាពិសេសអ្នកជំនាញសុខាភិបាលព្រមានថា “វីរុសកូវីដ-១៩នឹងរាតត្បាតយ៉ាងរហ័សក្នុងសភាពស្ងៀមស្ងាត់បំផុត” ដោយសារការស៊ាំទៅនឹងថ្នាំនេះ ។ នេះបើយោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺអាមេរិក (CDC)។

បន្ថែមពីលើនោះ ការប្រើថ្នាំ “អង់ទីប៊ីយោទិច” អាចបណ្ដាលឱ្យកើតបាក់តេរីកើនទ្វេរឡើងក្នុងរាងកាយផងដែរ។ របាយការណ៍មួយរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងខែមេសានេះបានបង្ហាញថា ថ្នាំ “អង់ទីប៊ីយោទិច” ប្រមាណ ៤៣ ប្រភេទដែលបច្ចុប្បន្នកំពុងត្រូវបានអភិវឌ្ឍដើម្បីដោះស្រាយបញ្ហាភាពធន់ទៅនឹងថ្នាំនៅក្នុងបាក់តេរី អាចបង្កគ្រោះថ្នាក់បំផុត ខណៈយើងចេះតែប្រើផ្ដេសផ្ដាស។ ហើយប្រសិនបើការទប់ទល់នឹងថ្នាំសម្លាប់មេរោគសកល មិនមានការត្រួតពិនិត្រឹមត្រូវថែមទៀត ពិភពលោកនឹងប្រឈមមុខជាមួយគ្រោះថ្នាក់នាពេលអនាគត ហើយពេលនោះសូម្បីតែការបង្ករោគតិចតួចក៏អាចបណ្ដាលឱ្យមនុស្សស្លាប់បានដែរ។

Reducing antibiotic prescribing with rapid POC respiratory infection test

មិនតែប៉ុណ្ណោះ នាពេលខាងមុខ ការឆ្លើយតបចំពោះជំងឺរាតត្បាតកូវីដ-១៩ ក៏អាចកាន់តែធ្ងន់ធ្ងរទៅៗ ប្រសិនតាមមន្ទីរពេទ្យ នៅតែអនុញ្ញាតឱ្យអ្នកជំងឺប្រើថ្នាំ “អង់ទីប៊ីយោទិច” ។ ការសិក្សាថ្មីមួយរបស់សហរដ្ឋអាមេរិកធ្វើឡើងដោយអង្គការក្រៅរដ្ឋាភិបាល The Pew Charitable Trusts បានរកឃើញថា អ្នកជំងឺ ៩៦ ភាគរយនៅមន្ទីរពេទ្យព្យាបាល Covid-19 ដោយលេបថ្នាំ “អង់ទីប៊ីយោទិច” ក្នុងអំឡុងពេល ៦ ខែដំបូងនៃការឆ្លងរបស់ខ្លួន បានឆ្លងបាក់តេរី។ នេះមានន័យថា​ ឥទ្ធិពលថ្នាំមិនត្រឹមតែមិនអាចព្យាបាលរោគ ថែមទាំងបង្កើនបាក់តេរីទៀតផង។

ពាក់ព័ន្ធករណីខាងលើ លោក David Hyun នាយកគម្រោង អង់ទីប៊ីយ៉ូទិក របស់អង្គការ Pew មានប្រសាសន៍ថា ចំនួនអ្នកជំងឺ Covid-19 ភាគច្រើនដែលធ្លាប់បានព្យាបាលដោយប្រើថ្នាំ “អង់ទីប៊ីយោទិច” នៅដំណាក់កាលដំបូងនៃរោគរាតត្បាត ទំនងជាដោយសារតែពួកគេមានការព្រួយបារម្ភអំពីការឆ្លងបាក់តេរី ព្រមទាំងមិនអាចបែងចែករវាងការឆ្លងបាក់តេរីនិងវីរុស Covid-19 និងប្រហែលពួកគេមិនដឹងពីផលប៉ះពាល់ផង។

COVID-19 casts spotlight on meat industry's role in antibiotic crisis | S&P  Global Market Intelligence

ដោយឡែកអត្ថបទមួយពីទិនានុប្បវត្តិពាណិជ្ជកម្មវេជ្ជសាស្រ្ត BMJ ក៏បង្ហាញផងដែរថា វិធីព្យាបាល Covid-19 ដោយប្រើប្រាស់ថ្នាំ ​”អង់ទីប៊ីយោទិច” ពិតជាមិនត្រឹមត្រូវនោះទេ ហើយការប្រើហួសកម្រិតក្នុងដំណាក់កាលដំបូងនៃការផ្ទុះឡើងនៃវីរុស អាចបង្កើនហានិភ័យឆ្លងខ្ពស់។

ងាកមក លោក David Hyun វិញនិយាយថា អ្នកជំងឺដែលបានប្រើថ្នាំ “អង់ទីប៊ីយោទិច” ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមានឆ្លងបាក់តេរីអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលនោះបង្ហាញយ៉ាងច្បាស់ថា ពួកគេទំនងជាមានការប្រើប្រាស់ថ្នាំផ្សះនេះច្រើនហួសពេក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ pharmaceutical-technology

ចុចអាន៖ វ៉ាក់សាំង Covishield (Astrazeneca) មានសមត្ថភាពការពារវីរុសកូវីដបំប្លែងខ្លួនឥណ្ឌា ដែលគេកំពុងភ័យខ្លាច

ចុចអាន៖ ក្តីសង្ឃឹមរបស់ពិភពលោក! ថ្នាំផ្តាសាយមួយប្រភេទ អាចសម្លាប់កូវីដក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃ, អង់គ្លេសកំពុងពិនិត្យមើល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៩ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២២ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ១៦ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម