Connect with us

សេដ្ឋកិច្ច

អ្នកស្រុកក្រូចឆ្មាដល់រដូវប្រមូល​ផលល្ង មិនពិបាករកទីផ្សារ

បានផុស

នៅ

ជារៀងរាល់ឆ្នាំឱ្យតែដល់ខែកក្កដា គឺជារដូវប្រមូលផលល្ងបន្ទាប់ពីកសិផលពោត ដំឡូងមី របស់ប្រជាកសិករក្នុងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

តាមការចំណាំទុកជារៀងរាល់ឆ្នាំប្រជាកសិករយើងក្នុងខែកក្កដាតែងប្រមូលផលបញ្ចប់ល្ងដោយកសិផលមួយនេះច្រើនដាំតាំងពីខែមេសារហូតដល់ខែកក្កដា ទើបបញ្ចប់ការប្រមូលផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្អូនស្រី សុផល រស់នៅក្នុងឃុំ​ រកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានប្រាប់ឱ្យដឹងថាក្នុងខែកក្កដាជារដូវប្រមូលផលល្ងបន្ទាប់ពីកសិផលពោតក្រហមនិងដំឡូងមីមិនទាន់ប្រមូលផលនោះទេ។

ប្អូនស្រីបន្តទៀតថា គ្រួសារប្អូនស្រីតែងដាំល្ងនិងពោតក្រហមជារៀងរាល់ឆ្នាំក៏ដោយសារតែកសិផលទាំងនេះងាយរកទីផ្សារដូចជា ល្ង ដែលដាំលើផ្ទៃដី១ហិកតាអាចបានផលពីចំនួន៣០០គីឡូក្រាមទៅ៤០០គីឡូក្រាមដោយក្នុងនោះលក់បាន១គីឡូក្រាមចាប់ពី៧០០០រៀលទៅ៨០០០រៀល។

យោងតាមរបាយការណ៍របស់លោក ស៊ុំ រ៉ា ប្រធានការិយាល័យកសិកម្មស្រុកក្រូចឆ្មាបានឱ្យដឹងទៀតថា ខែកក្កដានេះជារដូវបញ្ចប់ប្រមូលផលល្ងហើយដោយក្នុងនោះស្រុកក្រូចឆ្មាមានផ្ទៃដីដាំដុះល្ងបានចំនួន៣៤៥ហិកតានិងផ្ទៃដីដាំពោតក្រហមមានចំនួន៣១២៥ហិកតាដែលប្រមូលផលមិនទាន់រួចរាល់នៅឡើយទេនោះ៕ ដោយៈ កញ្ញា វ៉ាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១១ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

Sokha Hotels

ព័ត៌មានពេញនិយម