Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ​ត្រៀមយកទីតាំងផ្សារចំការតាដោក​ធ្វើជា មណ្ឌលចត្តាឡីស័ក​និងព្យា បាលកម្រិតស្រាល​សម្រាប់ពលករមកពីថៃ

បានផុស

នៅ

អាជ្ញាធរខេត្តបន្ទាយមានជ័យបានយកទីតាំងផ្សារចំការតាដោករបស់ លោកអ៊ឹង វណ្ណម៉ៅស្ថិតនៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យសម្រាប់ធ្វើមណ្ឌលចត្តាឡីស័ក និងព្យាបាលកម្រិតស្រាលសម្រាប់បងប្អូនប្រជាពលរដ្ឋវិលត្រឡប់មកពីក្រៅប្រទេសបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជ្រើសរើសយកទីតាំងនេះបន្ទាប់ពីនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណៈម្មាការសាងសង់នៃគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ១៩ អមដំណើរដោយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក រត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងថ្នាក់ដឹកនាំមន្ត្រីពាក់ព័ន្ធនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យទីតាំងរួចមក។

ថ្មីៗនេះអភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាបន្ថែមដល់ បងប្អូនត្រឡប់មកពីប្រទេសថៃ នៅតាមច្រកព្រំដែនចំនួន ៣ទីតាំង នៅច្រកតំបន់បឹងត្រកួន ស្រុកថ្មពួក  ច្រកតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ និងច្រកអូរបីជាន់ ស្រុកអូរជ្រៅ។

លោក អភិបាលខេត្ត បានណែនាំដល់កងកម្លាំងចម្រុះមានកម្លាំងនគរបាលការពារព្រំដែន អាវុធហត្ថ កម្លាំងយោធា មន្ត្រីសុខាភិបាលទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានតឹងរឹង ធានាការពារការរីករាលដាលនៃជំងឺកូវីដ១៩។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៍បានរំលឹកបន្ថែមដល់កងកម្លាំង មន្ត្រីសុខាភិបាលនៅតាមបន្ទាត់ព្រំ​ដែន​​ទាំងអស់ត្រូវ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣ ម៉ោង មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៦ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៦ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម