Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ Scammer​ និង​ជា​ឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ

បានផុស

នៅ

មេក្រុមឆបោកតាមអនឡាញ (Scammer) និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិផងនោះ ត្រូវបានចាប់ខ្លួន នៅប្រទេសថៃ។

(រូប៖ Bangkok Post)

តាមការផ្សាយរបស់ Bangkok Post, ឧក្រិដ្ឋជនម្នាក់នេះ ឈ្មោះ Sasaki អាយុ ៣៩ឆ្នាំ មានសញ្ជាតិជប៉ុន ត្រូវបានចាប់ខ្លួនក្នុងខណ្ឌ Watthana នៃទីក្រុង បាងកក។

ឧក្រិដ្ឋជនម្នាក់នេះ គឺជាមេនៃបណ្តាញ Scammer ដែលឆបោកលុយមនុស្ស នៅប្រទេសជាច្រើន ហើយរូបគេ ក៏ជាប់ក្នុងបញ្ជីខ្មៅក្នុងប្រទេសកំណើតផងដែរ ដោយជប៉ុន បានចេញសេចក្តីប្រកាស តាមចាប់ខ្លួន តាំងតែពីថ្ងៃទី១ ខែមេសា មកម្ល៉េះ។

យោងតាមប៉ូលិសអន្តោប្រវេសន៍ថៃ ជនជាតិជប៉ុនម្នាក់នេះ មិនមែនត្រឹមជាមេ Scammer ប៉ុណ្ណោះទេ គេក៏មានជាប់ពាក់ព័ន្ធ នឹងក្រុមជួញដូរមនុស្សអន្តរជាតិ ផងដែរ។ 

Sasaki ត្រូវបានចាប់ខ្លួន ពេលសំងំលាក់ខ្លួនជាមួយគ្រួសារនៅក្នុងទីក្រុងបាងកក ដែលនេះសបញ្ជាក់យ៉ាងច្បាស់ថា ថៃ ជាជម្រកនៃក្រុមឧក្រិដ្ឋជន និងជាស្ពានចម្លងនៃជនពាល ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម។

កាលពីដើមឆ្នាំនេះ មេធំ ​Scammer ជាជនជាតិចិន ក៏ត្រូវបានចាប់ខ្លួននៅថៃផងដែរ ក្រោយបោកប្រាស់មនុស្សជាង ២០ ០០០នាក់ តាមរយៈរូបិយបណ្ណឌីជីថល Crypto ក្លែងក្លាយ។

(រូប៖ Khaosod)

មេធំ ​Scammer រូបនេះមានឈ្មោះ Tuan Jianlei ឬគេហៅថា «មេ Tuan» បានបង្កើតកម្មវិធីជួញដូរទ្រព្យសកម្មឌីជីថលក្លែងបន្លំមួយឈ្មោះ BHE Exchange ក្នុងឆ្នាំ ២០២៤។ គាត់បានបោះផ្សាយរូបិយបណ្ណឌីជីថល (Crypto) ក្លែងក្លាយ ហើយអន្ទងចិត្តវិនិយោគិន ជាមួយនឹងការសន្យា ផ្តល់ផលចំណេញខ្ពស់។

នៅឆ្នាំដដែលនោះ Tuan ក៏បានរត់ទៅក្រៅប្រទេស ដោយមកថៃ ហើយសំងំលាក់ខ្លួន រហូតដល់ចុងក្រោយ ទើបត្រូវប៉ូលិសអន្តោប្រវេសន៍ចាប់បាននៅវីឡាមួយក្នុងស្រុក Bang Phli ខេត្ត Samut Prakan។

របាយការណ៍ប៉ូលិសក្នុងប្រទេសចិន បានឲ្យដឹងថា Tuan បោកប្រាស់មនុស្សជាង ២០ ០០០នាក់ បើគិតជាទឹកប្រាក់ស្មើនឹងប្រមាណ ១២៨លានដុល្លារអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម