Connect with us

ព័ត៌មានជាតិ

«វិទ្យាល័យ ហ៊ុន សែន វាលរេញ » កំពុងប្រែក្លាយ ជាសាលាមេត្រីបរិស្ថានគំរូ នៅកម្ពុជា

បានផុស

នៅ

ក្រសួងបរិស្ថាន បានឲ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះថា «វិទ្យាល័យ ហ៊ុន សែន វាលរេញ» កំពុងរៀបចំខ្លួន ក្លាយជាសាលាមេត្រីបរិស្ថានគំរូមួយនៅកម្ពុជា។ បើតាមក្រសួងបរិស្ថាន ថ្មីៗនេះសាលារៀន «វិទ្យាល័យ ហ៊ុន សែន វាលរេញ» បាននឹងកំពុងរៀបចំទីលានបាល់ទាត់ និងដាំស្មៅធម្មជាតិ លើផ្ទៃដី៥៤០០​ម៉ែត្រការ៉េ ជិតរួច​រាល់តាមផែនការហើយ។

នៅក្នុងគម្រោងនេះដែរ សាលារៀន «វិទ្យាល័យ ហ៊ុន សែន វាលរេញ» ក៏បានរៀបចំសាងសង់ប្រព័ន្ធរំដោះទឹកជុំវិញ​ ដើម្បីការពារទឹកជំនន់ រួមជាមួយការរៀបចំកែលម្អសួនជីវៈចម្រុះ និងដំឡើងអំពូលសូឡា ដើម្បីចូលរួមចំណែកបង្កើនភាពបៃតង និងការកាត់បន្ថយការប្រែប្រួលអកាសធាតុ។ បន្ថែមពីនេះទៀត «វិទ្យាល័យ ហ៊ុន សែន វាលរេញ» ក៏គ្រោងនឹងបំពាក់ធុងចម្រោះទឹកស្អាត ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសុខភាពរបស់គ្រូបង្រៀន និងសិស្សានុសិស្សថែមទៀតផង។

សូមជម្រាបដែរថា លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានគាំទ្រ និងឧបត្ថម្ភដល់ផែនការសកម្មភាព «វិទ្យាល័យ ហ៊ុន សែន វាលរេញ» ក្នុងគោលបំណង ដើម្បីលើកទឹកចិត្តឲ្យសាលាមួយនេះ ជាកន្លែងសិក្សាប្រកបដោយ ផាសុខភាព ប្រសិទ្ធភាព គុណភាព និងមានបរិស្ថានស្អាត៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម