ព័ត៌មានជាតិ
តើមានរឿងអ្វីកើតឡើងចំពោះ អ្នកឧកញ៉ា គិត ម៉េង កំពូលមហាសេដ្ឋីនៅស្រុកខ្មែរ ?
បើនិយាយពីអ្នកឧកញ៉ា គិត ម៉េង ពិតណាស់មានមនុស្សជាច្រើន ដែលបានស្គាល់គាត់ តាមរយៈទឹកចិត្តដ៏សប្បុរស ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាច្រើនសម្រាប់កិច្ចការសង្គម ហើយនាពេលថ្មីៗនេះ គាត់ទើបត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដែលបានផ្តល់ថវិកាចំនួន ៣ លានដុល្លារអាមេរិកបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការទិញឧបករណ៍ធ្វើតេស្តពិនិត្យរកមើលជំងឺកូវីដ១៩ ផងដែរ។
នៅក្នុងវិស័យពាណិជ្ជកម្មវិញ អ្នកឧកញ៉ា គិត ម៉េង គឺជាប្រធាននិងនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា៖ ក្រុមហ៊ុនសេវាទូរស័ព្ទចល័ត Cellcard ក្រុមហ៊ុនសេវាអ៊ិនធឺណែត Ezecom សណ្ឋាគារ Cambodiana ធនាគារ វីង (ខេមបូឌា) ម.ក ស្ថានីយទូរទស្សន៍ស៊ីធីអិន ក្រុមហ៊ុនធានារ៉ាប់រង អ៊ិនហ្វីនីធី និងក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀតដែលកំពុងដំណើរការយ៉ាងសកម្មដើម្បីពេញនូវតម្រូវការជាក់ស្តែងដល់ប្រជាជនខ្មែរ។

ប៉ុន្តែពេលថ្មីៗនេះ ខណៈពេលដែលជំងឺកូវីដ ១៩ កំពុងតែរាតត្បាតនៅក្នុងប្រទេសកម្ពុជា ស្រាប់តែមានព័ត៌មានអំពីអាជីពថ្មី១ទៀតរបស់អ្នកឧកញ៉ា គិត ម៉េង ដែលកំពុងតែអង្រួនបណ្តាញសង្គម ហើយធ្វើឲ្យមានការងឿងឆ្ងល់ជាខ្លាំង។ អ្នកខ្លះបាននិយាយថាកំពូលមហាសេដ្ឋីនៅស្រុកខ្មែររូបនេះ បានមកប្រកបរបរជាចុងភៅ ហើយអ្នកខ្លះទៀតថា គាត់គឺអ្នកលក់ឥវ៉ាន់អនឡាញ ហើយក៏មានគេថា គាត់ក្លាយជាអ្នកដឹកជញ្ជូនម្ហូបអាហារតាមម៉ូតូទៅវិញ។
តើមានអ្វីកើតឡើងចំពោះគាត់ឲ្យពិតប្រាកដទៅ?
ដើម្បីឆ្លើយតបទៅនឹងពាក្យចចាមអារាម ដែលកំពុងតែធ្វើឲ្យរំជើបរំជួលក្នុងបណ្តាញសង្គមមួយនេះ វីងនឹងរៀបចំការឡាយផ្ទាល់តាមហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ទី២៩ កក្កដា វេលាម៉ោង៧ល្ងាច ដោយបកស្រាយនូវចម្ងល់ផ្សេងៗអំពីកំពូលមហាសេដ្ឋីរូបនេះ។
បើចង់ដឹងច្បាស់មានអ្វីកើតឡើងនោះ សូមតាមហ្វេសប៊ុកផ្លូវការរបស់ធនាគារវីងទាំងអស់គ្នា https://bit.ly/3x7L8mH៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


