សេដ្ឋកិច្ច
តាមការរំពឹងទុកឆ្នាំ២០២៦ GDP ក្នុងស្រុកសរុបនឹងកើនដល់ប្រមាណ ៥៣ ប៊ីលានដុល្លារ
ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា តាមការរំពឹងទុកនៅក្នុងឆ្នាំ២០២៦ ផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនដល់ប្រមាណ ៥៣ ប៊ីលានដុល្លារ ខណៈផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP Per Capita) អាចឈានដល់ប្រមាណ ៣,០២០ ដុល្លារ។

នៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា នៅក្នុងឆ្នាំ ១៩៨០ ផលិតផលក្នុងស្រុកសរុប (GDP) គឺមានត្រឹមតែ ៧១៦ លានដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅក្នុងឆ្នាំ២០២៦ នេះ តាមការរំពឹងទុក GDP នឹងកើនពី ៧១៦ លានដុល្លារ មកដល់ប្រមាណ ៥៣ ប៊ីលានដុល្លារអាមេរិក។
អ្នកឧកញ៉ាបានថ្លែងបន្តទៀតថា ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ មានការហក់លោតយ៉ាងខ្លាំង ដោយឈានដល់ប្រមាណ ៣,០២០ ដុល្លារក្នុងឆ្នាំ ២០២៦ ធៀបនឹង ៣០០ ដុល្លារក្នុងឆ្នាំ ២០០០ ។
អ្នកឧកញ៉ា៖« ទោះបីជាមានបញ្ហាប្រឈមជាសកលក៏ដោយ សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបាននូវអត្រាកំណើនដ៏រឹងមាំគឺ ៥% ពេញមួយឆ្នាំ ២០២៥ ។ ព្រោះឆ្នាំ ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់សម្រាប់អាជីវកម្មកម្ពុជា ដែលពោរពេញទៅដោយបញ្ហាប្រឈម និងឱកាស ដែលរួមមានភាពតានតឹងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្មរវាងរុស្ស៊ី និងអ៊ុយក្រែន បញ្ហានៅមជ្ឈិមបូព៌ា និងជម្លោះព្រំដែនកម្ពុជា-ថៃ ជាដើម»។

យោងតាមការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល នៅឆ្នាំ ២០២៥ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP Per Capita) របស់ពលរដ្ឋកម្ពុជារំពឹងថា នឹងកើនដល់ ២ ៩២៤ ដុល្លារអាម៉េរិក។

សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៥ ក៏ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦,៣% ដែលកំណើននេះគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ទី១. វិស័យ ឧស្សាហកម្ម នឹងមានកំណើន ៨,៦% ទី២. វិស័យសេវាកម្មនឹងមានកំណើន ៥,៦% និងទី៣. វិស័យកសិកម្ម នឹងកើនឡើង ១,១%។ ចំណែកអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៥% ក្នុងនោះ វិស័យសង្គមកិច្ច នៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


