សេដ្ឋកិច្ច
អ្នកឧកញ៉ា គិត ម៉េង៖ កំណើនសេដ្ឋកិច្ចអាស៊ាន នឹងប្រឈមដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា មានប្រសាសន៍ថា ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងបង្កឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ហើយកំណើនសេដ្ឋកិច្ចរបស់អាស៊ាននឹងត្រូវប្រឈមដោយផ្ទាល់នៅឆ្នាំ ២០២៦។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៦ នៅព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៦។
ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជារៀបចំឡើងនៅដំណាក់កាលដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចពិភពលោក ខណៈការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំង រវាងមហាអំណាចធំៗ ដែលអាស៊ានកំពុងតែធ្វើដំណើរឆ្លងកាត់រលកសម្ពាធ។
រលកថ្មីៗនៃវិធានការពន្ធឯកតោភាគី និងការឆ្លើយតបជាបន្តបន្ទាប់ បានធ្វើឱ្យសេដ្ឋកិច្ចកាន់តែការបែកបាក់ខ្លាំងឡើង ដោយបានបង្កើនល្បឿននៃគម្លៀត និងបង្ហាញពីការផ្លាស់ប្តូរបន្តិចម្តងៗងាកចេញពីប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលអាចព្យាករបាន និងផ្អែកលើបទបញ្ញត្តិច្បាប់ ឆ្ពោះទៅរកសណ្តាប់ធ្នាប់សកលមួយដែលត្រូវបានជំរុញដោយប្រតិបត្តិការ និងផលប្រយោជន៍។

អ្នកឧកញ៉ា គិត ម៉េង បញ្ជាក់ថា៖ «ជាមួយតម្លៃប្រេងឆៅប្រភេទ Brent កើនឡើងខ្ពស់ និងការរំខាននៅក្នុងច្រកសមុទ្រ Hormuz ដែលជាចំណុចឆ្លងកាត់សម្រាប់ការដឹកជញ្ជូនប្រេង ២០% របស់ពិភពលោក អាជីវកម្មក្នុងតំបន់របស់យើងត្រូវប្រឈមនឹងសម្ពាធអតិផរណាភ្លាមៗ»។
បើតាមប្រធានសភាពាណិជ្ជកម្ម នៅក្នុងបរិយាកាសនេះ ចំណុចខ្លាំងរបស់អាស៊ានមិនមែនស្ថិតនៅលើការជ្រើសរើសភាគីនោះទេ ប៉ុន្តែស្ថិតនៅលើការរក្សាភាពបើកចំហ អព្យាក្រឹតភាព និងជាមជ្ឈភាព។
អ្នកឧកញ៉ា គិត ម៉េង បញ្ជាក់ថា ភារកិច្ចរួមរបស់យើងគឺរក្សាអាស៊ានជាកម្លាំងដែលមានស្ថិរភាព ដែលជាកម្លាំងជំរុញការសន្ទនា រក្សាទំនាក់ទំនងទីផ្សារ និងធានាថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតែត្រូវបានគ្រប់គ្រងដោយភាពត្រឹមត្រូវយុត្តិធម៌ តម្លាភាព និងការគោរពគ្នាទៅវិញទៅមក៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


