ព័ត៌មានជាតិ
អ្នកឧកញ៉ា គិត ម៉េង ជំរុញសភាពាណិជ្ជកម្មខេត្ត ត្រូវធ្វើការឲ្យជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងគាំំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជាបានជំរុញឲ្យតំណាងសភាពាណិជ្ជកម្មទូទាំំង ២៥ ខេត្តក្រុង ត្រូវធ្វើការឲ្យបានជិតស្និទ្ធិជាមួយអាជ្ញាធរដែនដី រួមទាំងបន្តគាំំទ្រជំរុញការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងសហគ្រាសខ្នាតម៉ាក្រូក្នុងខេត្ត ដើម្បីសម្រេចបានជោគជ័យក្នុងប្រតិបត្តិការអាជីវកម្ម។

ថ្លែងនៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់សភាពាណិជ្ជកម្មកម្ពុជានៅព្រឹកមិញនេះ អ្នកឧកញ៉ា គិត ម៉េង បានណែនាំឲ្យប្រធានសភាពាណិជ្ជកម្មខេត្តត្រូវធ្វើការឲ្យជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ជាពិសេសជាមួយអភិបាលនៃគណៈអភិបាលខេត្តនីមួយៗ និងត្រូវយកចិត្តទុកដាក់គាំទ្រដល់សហគ្រាសខ្នាតតូច SME (Small and Medium Enterprise) និងមីក្រូ (MSME) ដើម្បីឲ្យទទួលបានជោគជ័យ ព្រោះអាជីវកម្មខ្នាតតូចគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។
ជាមួយគ្នានេះ ត្រូវពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងតាមព្រំដែន ដើម្បីទាក់ទាញការវិនិយោគមកកាន់កម្ពុជា និងជំរុញការធ្វើពាណិជ្ជកម្មទៅវិញទៅមក និងបង្កើនកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍ដែលចំណុះឲ្យរដ្ឋបាលខេត្ត ដើម្បីសម្របសម្រួលការងារវិនិយោគផ្សេងៗ។

លោកក៏លើកឡើងបន្ថែមពាក់ព័ន្ធការកំណត់នូវឧត្តមភាពប្រកួតប្រជែងរបស់ខេត្តនីមួយៗ ឧទាហរណ៍ដូចជាវិស័យទេសចរណ៍នៅសៀមរាប កសិកែច្នៃនៅកំពង់ធំ ឬភស្តុភារកម្មនៅខេត្តព្រះសីហនុ ។
អ្នកឧកញ៉ាបានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មមិនមែនគ្រាន់តែជាបណ្តាញធុរកិច្ចប៉ុណ្ណោះទេប៉ុន្តែគឺជាតំណាងវិស័យឯកជន ជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចជាតិ និងជាមុខមាត់នៃសក្តានុពលរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
សភាពាណិជ្ជកម្មកម្ពុជាគឺជាដៃគូរបស់រាជរដ្ឋាភិបាល។ បេសកកម្មចម្បងរបស់សភាពាណិជ្ជកម្ម គឺជាស្ពានចម្លងរួមគ្នារវាងសហគមន៍ធុរកិច្ច និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

បើតាមអ្នកឧកញ៉ា សភាពាណិជ្ជកម្មកម្ពុជាបានរួមចំណែកដ៏សំខាន់ចំពោះវិស័យឯកជន គឺការទទួលបានឱកាសចូលជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំកម្រិតខ្ពស់បំផុត។
តាមរយៈវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជន ដោយសារសភាពាណិជ្ជកម្មបានបញ្ចេញសំឡេងរួមគ្នាផ្អែកលើមូលដ្ឋានច្បាស់លាស់ បានដោះស្រាយដោយជោគជ័យនូវបញ្ហាដែលនៅសេសសល់យូរអង្វែងក្នុងវិស័យពន្ធដារ គយ និងភស្តុភារកម្ម។ កត្តានេះបានបញ្ជាក់យ៉ាងច្បាស់ថា សភាពាណិជ្ជកម្មកម្ពុជាគឺជាតំណាងស្របច្បាប់នៃវិស័យឯកជន។ អ្នកឧកញ៉ា គិត ម៉េង បញ្ជាក់បន្ថែម។
បច្ចុប្បន្ននេះ បណ្តាញសភាពាណិជ្ជកម្មកម្ពុជាបានពង្រីកខ្លួនលើ ២៥ រាជធានីខេត្ត និងបានពង្រីកលើសពីព្រំដែនជាតិដោយមានការិយាល័យតំណាងចំនួន ៨ នៅទូទាំងពិភពលោករួមមាននៅប្រទេសកាណាដា ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និងនូវែលសេឡង់៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


