ជីវិតកម្សាន្ដ
ដោយសារជំងឺនេះទើប រំដួលលិចទឹក ធ្លាក់ខ្លួនឈឺ ធ្ងន់សល់ស្បែកដណ្តប់ឆ្អឹង
ភ្នំពេញ ៖ ថ្មីៗនេះបន្ទាប់បាត់មុខមួយរយៈពីសិល្បៈ តារាម៉ូឌែលនិងជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ដ៏ជំនាញលោក ម៉ិញ ចាន់វ៉ាន់ដា ហៅ រំដួលលិចទឹក ក៏ស្រាប់តែធ្វើឲ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នា។

ជាមួយវត្តមានរបស់តារាភេទទី៣រំដួលលិចទឹកពេលនេះ គឺខុសពីគ្រាមុនៗព្រោះរូបគេតែងបង្ហាញម៉ូដសម្លៀកបំពាក់ដែលច្នៃប្លែកៗដើម្បីបង្អួតភ្នែកមហាជនដោយហេតុផលថាម្តងនេះ រំដួល លិចទឹក ចេញមកដោយសភាពទ្រុឌទ្រោមបំផុត។

តួយ៉ាង រំដួលលិចទឹក បានបញ្ចេញរូបភាពមួយចំនួននៅគណនីហ្វេសប៊ុកឈ្មោះDada Tueella ដែលមានសភាពស្លេកស្លាំងនិង ទ្រុឌ ទ្រោម ខ្លាំង សល់តែស្បែកដណ្ដប់ឆ្អឹងដែលធ្វើឱ្យអ្នកគាំទ្រនិងមហា ជនរួមទាំងមិត្តភក្តិសិល្បៈមានការតក់ស្លុតអាណិតរូបគេខ្លាំង។

បើតាមការបញ្ជាក់ពីមិត្តភក្តិអ្នកសិល្បៈរួមអាជីពបានលើកឡើងថា លោក ម៉ិញ ចាន់វ៉ាន់ដា ហៅ រំដួលលិចទឹក បានធ្លាក់ខ្លួនឈឺដោយសារជំងឺម្យ៉ាងគឺជាតិពុលក្នុងឈាម។ តាមរយៈនេះគេក៏ឃើញមានសិល្បករ-សិល្បការិនីជាច្រើនបានជូនពរឱ្យតារាម៉ូឌែលដែលមានទេពកោសល្យរូបនេះឆាប់ជាសះស្បើយពីជំងឺផងដែរ៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


