ជីវិតកម្សាន្ដ
កូវីដ-១៩ ឆក់យកជីវិតប្អូនថ្លៃម្នាក់ របស់តារាពហុជំនាញ ខាត់ សុឃីម
នេះជាដំណឹងដ៏សោកសៅ និងក្រៀមក្រំបំផុត សម្រាប់ក្រុមគ្រួសាររបស់តារាពហុជំនាញ ខាត់ សុឃីម និងមិត្តអ្នកសិល្បៈ ខណ:ដែលប្អូនថ្លៃស្រី របស់អ្នកនាងបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩។
បើតាមការបញ្ជាក់ពីអ្នកនាង ខាត់ សុឃីម បានឲ្យដឹងដូច្នេះថា «ម្សិលមិញនៅឃើញមុខ ថ្ងៃនេះប្អូនទៅដោយមិនបានលា។ បងសោកស្តាយណាស់ ណែតអើយ សូមជាតិក្រោយអោយប្អូនអាយុវែងណា។ Covid-19 បានឆក់យកជីវិតប្អូនថ្លៃល្អរបស់ខ្ញុំ ដែលត្រូវជាប្រពន្ធប្អូនប្រុសទី៦ Khat Yay ប្អូនរឹងមាំឡើងណា»។
ដោយឡែនៅលើគណនីហ្វេសប៊ុកឈ្មោះ សម្បត្តិ សន ក៏បានរៀបរាប់ដែរថា «នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទី ក្រុមគ្រួសារយើងខ្ញុំទាំងអស់គ្នា មានទុក្ខក្រៀមក្រំជាពន់ពេក ដោយប្អូនស្រី លីម ស្រីណែត បានទទួលមរណភាព។ យើងទាំងអស់គ្នា ពិតជាសោកស្តាយប្អូនខ្លាំងណាស់។ ចាប់ពីពេលនេះតទៅ បងប្អូនយើងទាំងអស់គ្នា លែងបានឃើញជួបជុំប្អូនទៀតហើយ»។
ប្រភពបន្ថែមថា «យើងពិតជាពិបាកទទួលយកណាស់ប្អូន។ សូមឧទ្ទិសកុសលផលបុណ្យទាំងអស់ ជូនវិញ្ញាណក្ខន្ធប្អូនទៅកាន់សុគតិភពជាឋានបរមលោក ហើយយជាតិៗមុខ សូមឲ្យបងប្អូនយើងងនៅជាបងប្អូន នឹងគ្នាទៀត និងអាយុវែងគ្រប់ៗ គ្នា ណាប្អូនស្រី»៕
អត្ថបទ៖ ចាន់រ៉ា


-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


