ជីវិតកម្សាន្ដ
កូនតារាចម្រៀង ២ ដួង លោក នី រតនា និងសួស វីស្សា អាយុ ២ ឆ្នាំ កំពុងល្បីលើបណ្តាញសង្គម
ទស្សនិកជនប្រហែលជាបានជ្រាបហើយពីតារាចម្រៀង ២ ដួង គឺអ្នកនាងសួស វីស្សា និងលោក នី រតនា។ ក្រោយរៀបការអ្នកទាំងពីរសុទ្ធតែទទួលបាននៅចំណងដៃកូនស្រីដែលគូរឲ្យស្រលាញ់ប្រៀបដូចជាកែវភ្នែក។
ទន្ទឹមនេះដែរ ឃើញថាកូនរបស់តារាចម្រៀងទាំង ២ដួងនេះ ភ្លេចៗ មិនបានប៉ុន្មានផងស្រាប់តែធំស្អាតហួសពីការស្មានដល់របស់បណ្តាអ្នកគាំទ្រ ចំណែកការលេងខ្លួនមិនចាញ់គ្នាប៉ុន្មានទេ។
១. កូនស្រីរបស់លោកនី រតនា

នីវណ្ឌ មែលឡានី កូនស្រីរបស់លោកនី រតនា ក្រោយរៀបការមិនបានប៉ុន្មានឆ្នាំទទួលបានកាដូរកូនស្រីមួយយ៉ាងស្រស់ស្អាត។ ម៉ាក់ប៉ារបស់អូនមែលឡានីតែងហៅថា កូនជ្រូក ព្រោះតែអូនមែលឡានី មានសាច់ទ្រលុកទ្រលន់។
កូនស្រីរបស់លោកនី រតនា ទើបតែមានអាយុ ២ខួប ប៉ុណ្ណោះ។ បើតាមរូបភាព ក៏ដូចជាវីដេអូដែលបានផុសដោយម្តាយរបស់អូន មែលឡានី គ្រប់សន្លឹកសុទ្ធតែស្រស់ស្អាត ហើយស្តាយ៍នៃការលេងខ្លួនមិនខុសពីម៉ាក់ៗប៉ុន្មានទេ ធ្វើឲ្យមហាជនស្រលាញ់ ខ្នាញ់ និងស្ងើចសរសើរគ្រប់ៗគ្នា។

ម៉ាក់ៗអូនមែលឡានីបាននិយាយតាមរយៈវីដេអូផេកថា « អូនមានអាយុទើបតែ ២ខួបតែ ប៉ុន្តែអូនទាមទារថតរូប ទាមទារធ្វើម៉ូដែលរហូត ចង់តែតែងខ្លួន ទោះសម្លៀកបំពាក់បែបណាក៏ទ្រាំពាក់»។ ទោះបីជាអូនមែលឡានី នៅក្មេងក៏ពិតមែន ប៉ុន្តែការតុបតែងខ្លួនមានគ្រប់ទម្រង់ ទាំងបែបបុរាណ សម័យ ស៊ិចស៊ី ស៊ីវិល័យ ហើយមើលទៅហាក់ទាន់សម័យបំផុតទាក់ទាញអារម្មណ៍ពីមហាជនស្ទើរដកចិត្តមិនរួច។


២.កូនស្រីកញ្ញា សួស វីស្សា

ងាកមកមើលកូនស្រីកញ្ញាសួស វីស្សា និង ថមមី វិញម្តង ថង សាម៉ូលីណា ដែលមានអាយុ ទើបតែ ២ខួបដួចគ្នា ប៉ុន្តែបើនិយាយពីការតុបតែងខ្លួនដល់កូនម្តាយឪពុកមួយគូនេះក៏មិនធម្មតាដែរ។ រូបភាពវីដអូតាមរយៈបណ្ដាញសង្គម ទោះមានរូបរាងនិងអាយុតិចក៏ពិតមែនតែការស្លៀកពាក់មួយឈុតៗ ស្រស់ស្អាតនិងគួរឲ្យក្នាញ់ និងធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់។

ម្តាយឪពុករបស់អូន ថង សាម៉ូលីណា តែងតែបង្ហាញរូបភាពដ៏ទាក់ទាញពីកូនស្រីដល់មហាជន ពិសេសអ្នកស្រលាញ់គាំទ្រ ជាហេតុធ្វើឲ្យ គ្រប់គ្នា ស្រលាញ់ចូលចិត្តពីរូបសម្រស់របស់ក្មេងតូចនេះ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


