ព័ត៌មានជាតិ
ការលក់គ្រឿងចម្លាក់ ច្នៃចេញពីគល់ និងឫសឈើ មានការធ្លាក់ចុះ ដោយសារកូវីដ
យុវជនមួយក្រុម ដែលបាននឹងកំពុងប្រកបមុខរបរ ជាអ្នកកែច្នៃគល់ និងឫសឈើ ពីភាពបាក់បែកឲ្យប្រែកាយ ទៅជាចម្លាក់បែបបុរាណ និងសម័យ នៅខេត្តសៀមរាប បានអះអាងថា ដោយសារតែវិបត្តិជំងឺកូវីដ-១៩ បានធ្វើឲ្យការលក់គ្រឿងចម្លាក់ មានការធ្លាក់ចុះ។
នៅក្នុងរោងសិប្បកម្មកែច្នៃឈើមួយកន្លែង យុវជនខ្មែរដែលមានអាយុទើបតែជាង២០ឆ្នាំ ប្រមាណ៣ ទៅ៤នាក់ បានផ្ចិតផ្ចង់កែច្នៃគល់ និងឫសឈើ ពីភាពបាក់បែកឲ្យប្រែកាយ ជាចម្លាក់បែបបុរាណ និងសម័យ រំលេចដោយរូបផ្កា សត្វគ្រប់ប្រភេទ និងប្រាសាទបូរាណ។ ផ្ទាំងចម្លាក់ដែលចេញពីគល់ឈើទាំងនោះ ក៏ត្រៀមនឹងការបង្ហាញខ្លួននៅលើទីផ្សារផងដែរ។

លោក ចៅ ពិសែន ម្ចាស់សិប្បកម្មចម្លាក់ បានរៀបរាប់ថា ការច្នៃប្រឌិតគល់ និងឫសឈើ ដែលគេមិនបានគិតពីអត្ថប្រយោជន៍សម្បត្តិធម្មជាតិ ដែលបានបោះបង់ចោល និងដុតចោលនោះ បានយកមកធ្វើជាផ្ទាំងចម្លាក់នេះ មានរយៈពេលជាង១០ឆ្នាំមកហើយ។ ដំបូងឡើយរូបលោកមិនដែលគិតទេថា គល់ និងឫសឈើ ដែលអ្នកស្រុកទុកចោលនៅតាមព្រៃចម្ការ ឬកប់ចោលក្នុងដី ដោយមិនបានគិតវាជារបស់មានតម្លៃនោះឡើយ។ តែពេលបន្ទាប់ឪពុករបស់លោកដើរប្រមូលគល់ និងឫសឈើ ដែលគេទុកចោល បាក់បែក យកមកច្នៃជាចម្លាក់ ហើយបានបន្តដល់រូបលោកទៀត។
បុរសវ័យ ជាង៣០ឆ្នាំរូបនេះ បានបន្ថែមថា ការយកគល់ និងឫសឈើ មកច្នៃជាចម្លាក់ ដើម្បីជាគ្រឿងលម្អ ក្នុងការតុមតែងនៅតាមគេហដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន មិនមែនទើបមាននាពេលថ្មីៗនេះទេ។ កត្តាសំខាន់នោះ ក៏យើងបានស្ញើចសរសើរ ពីទឹកដៃរបស់ជាង និងរូបភាពទាក់ទាញទៀតផង។ បើយើងសង្កេត នៅក្នុងក្រុងសៀមរាប មានសិប្បកម្មចម្លាក់ឈើ មិនតិចជាង ៣០កន្លែងនោះទេ។ តែបើគិតពីថ្វីដៃ ជាងរបស់លោកអាចប្រជែងគ្នាបាន ចង់ឆ្លាក់ដោយដៃ ឬម៉ាស៊ីន ថ្វីត្បិតតែពួកគាត់សុទ្ធសឹង ជាយុវជនក៏ពិតមែន។

លោកបានលើកទៀតថា ដោយសាទឹកដៃល្អ ផ្ទាំងចម្លាក់របស់លោកបង្ហាញខ្លួនលើទីផ្សារ មកដល់ពេលនេះ។ ដោយផ្ទាំងចម្លាក់ទាំងនោះ មានតំលៃពី ១៥រហូត ដល់១ពាន់៥០០ដុល្លារ ដោយកាលមុនការផ្ទុះជំងឺកូវីដ-១៩ ហើយក៏ធ្លាប់មានប្រទេស ជិតខាងកម្មង់ទិញផងដែរ តែពេលជួបវិបត្តិជំងឺកូវីដ ការលក់មានការធ្លាក់ចុះច្រើន។
តែក្នុងកាលៈទេសៈ ក្នុងបរិបទកូវីដ-១៩នេះ ម្ចាស់សិប្បកម្មចម្លាក់ ដែលមានទីតាំងក្នុងភូមិខ្នារ សង្កាត់ជ្រាវ នៃក្រុងសៀមរាប បានអះអាងថា គល់ និងឫសឈើ ទោះបីបែកបាក់ ឬកប់ក្នុងដីរាប់ឆ្នាំយ៉ាងណាក៏ដោយ បើយើងចេះយកមកកែច្នៃ គឺសុទ្ធសឹងជារបស់ ដែលមានតម្លៃទាំងអស់៕
អត្ថបទ ៖ គឿន វេត



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់