ព័ត៌មានជាតិ
លោក គឹម សន្តិភាព ៖ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ឱ្យទាន់ពេលវេលា
លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងថា ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា បានវិវត្តឈានដល់ដំណាក់កាលមួយថ្មី ជាមួយនឹងការរកឃើញមេរោគកូវីដ-១៩ ប្រភេទបម្លែងខ្លួនថ្មី Delta ក្នុងសហគមន៍ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាប ដែលរាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ តឹងរ៉ឹង សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរលកទី៣ នៃការឆ្លងរាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំពីបណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាប ទៅកាន់តំបន់ផ្សេងទៀតនៅទូទាំងប្រទេស។

បើតាមលោក គឹម សន្តិភាព ដើម្បីទប់ទល់ចំពោះការរីករាលដាល នៃវីរុសកូវីដ-១៩ ប្រភេទ Delta ដែលជាគ្រោះមហន្តរាយសម្រាប់ប្រជាជន និងប្រទេសកម្ពុជានោះ រាជរដ្ឋាភិបាលកម្ពុជា សេចក្តីសម្រេចសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣ និង៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ និងដាក់ចេញនូវយុទ្ធនាការ ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស សម្រាប់រយៈពេល១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីវេលាម៉ោង២៣ និង៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

លោក គឹម សន្តិភាព អះអាងថា ទាំងសេចក្តីសម្រេចបិទខ្ទប់ ទាំងសារាចររបស់រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូនគណៈអភិបាលរាជធានីខេត្ត ដាក់ចេញនូវវិធានការលម្អិតសម្រាប់អនុវត្តទាំងក្នុងតំបន់បិទខ្ទប់ និងតំបន់ផ្សេងទៀត នៅក្នុងភូមិសាស្ត្ររបស់ខ្លួនទៅតាមស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ហេតុនេះ គណៈអភិបាលខេត្ត នៃខេត្តដែលត្រូវបិទខ្ទប់ និងគណៈអភិបាលរាជធានី-ខេត្តទូទាំងប្រទេស នឹងដាក់ចេញនូវសេចក្តីសម្រេចស្តីពីវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លម្អិត សម្រាប់អនុវត្តនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ព្រមៗគ្នា សម្រាប់រយៈពេល១៤ ថ្ងៃ។

ជាមួយគ្នានេះ នៅក្នុងអំឡុងពេលនៃយុទ្ធនាការ ១៤ថ្ងៃនេះ ក្រសួង-ស្ថាប័នសាធារណៈ, វិស័យឯកជន ព្រមទាំងបុគ្គលឯកជន ត្រូវបានលើកទឹកចិត្តក្នុងការប្រើប្រាស់ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ដើម្បីជាវិធានការបង្ការ ក៏ដូចជាការស្វែងរកអ្នកវិជ្ជមានមេរោគកូវីដ-១៩ ដោយផ្អែកតាមអភិក្រម “រកឃើញឆាប់រហ័ស, គ្រប់គ្រងបានលឿន, និងកាត់ផ្តាច់ខ្សែច្រវាក់ការឆ្លងរាលដាលបានទាន់ពេល” សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ និងទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕
ដោយ ៖ កោះកែវ


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


