ព័ត៌មានជាតិ
បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងបណ្ឌិត គឹម សន្តិភាព ប្រគល់ថ្នាំពេទ្យជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ( TYDA ) ដើម្បីគាំទ្រកងទ័ពជួរមុខ
នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងបណ្ឌិត គឹម សន្តិភាព អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញប្រគល់ថ្នាំពេទ្យជាអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ( TYDA )។

ថ្នាំពេទ្យដែលប្រគល់ជូនចំនួន ៥៣ កេសនោះរួមមាន៖
-Orizole-20 ថ្នាំក្រពះ (Omeprazole-20mg), DICLOTOWA-50 ថ្នាំព្យាបាលរលាក,បាត់ហើមនិងឈឺសន្លាក់ (Diclofenac Potassium50mg) ,BRIZOMOL-500ថ្នាំបំបាត់ឈឺចុកចាប់ពេលមករដូវ,ឈឺបំពង់ក,ក្តៅខ្លួន,គ្រុន,ឈឺធ្មេញ (Paracetamol 500mg) ,REGOKOLDFIX (Paracetamol- 500mg, Phenylephrine Hydrochloride 5mg,ChlorpheniramineMaleate-2mg, Caffeine Anhydrous-16mg),SOVZONE ជាប្រភេទថ្នាំចាក់ ព្យាបាលទៅអ្នកជំងឺគ្រុនពោះវៀន (Ceftriaxone Injection 1000mg)
,TOWAMET-500 ថ្នាំទឹកនោមផ្អែម (Metformin -Hydrochloride BP 500 mg) , TOWAMET-850 ថ្នាំទឹកនោមផ្អែម(Metformin -Hydrochloride BP 850 mg Tablets) ,CONSARTAN-50 ថ្នាំលើសឈាម (Losartan Potassium 50mg) , IBUHIN-200 ថ្នាំបំបាត់ការឈឺចាប់(Ibuprofen BP 200mg Tablets) , IBUHIN-400 ថ្នាំបំបាត់ការឈឺចាប់(Ibuprofen BP 400mg Tablets)។

បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងថា អំណោយថ្នាំពេទ្យដែលបានប្រគល់ជូននាពេលនេះ គឺកើតចេញពីការស្ម័គ្រចិត្ត និងបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី៕




-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
កីឡា៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


