ព័ត៌មានជាតិ
ខេត្តកោះកុង មាន ៥ ចំណុចលើសគេ សូម្បីកំពង់សោមក៏មិនអាចមកប្រជែងបានដែរ
កោះកុងដូចជាដែនកោះដាច់សង្វែងកណ្តាលសមុទ្រ ដែលគ្រប់គ្នាបានត្រឹមស្រមៃតែពិបាកធ្វើដំណើរទៅដល់កាលពី ២០ឆ្នាំមុន។ ក្រោយផ្លូវជាតិលេខ ៤៨ ត្រូវបានស្ថាបនារួច ធ្វើឲ្យខេត្តសមុទ្រមានព្រំដែនគោកតភ្ជាប់ជាមួយជាប់ថៃនេះ មានការអភិវឌ្ឍ និងក្លាយជាឋានសួគ៌អ្នកទេសចរពនេរចរចូលចិត្តធម្មជាតិ។ ខេត្តដ៏សំបូរធនធាននេះ មានធម្មជាតិដ៏ស្តុកស្តម្ភជាមួយសមុទ្រឈើយ៉ាងខៀវស្រងាត់ នៅម្ខាងមានភ្នំ នៅម្ខាងមានសមុទ្រ រួមទាំងមានកោះជាច្រើនមិនទាន់មានការបំពុល។
ខេត្តកោះកុង មាន ៥ ចំណុចពិសេស ដែលខេត្តជាច្រើនមិនអាចប្រជែងបាន។
ខេត្តមានឆ្នេរសមុទ្រវែងជាងគេ
ក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រទាំងបួន (ព្រះសីហនុ កំពត កែប និងកោះកុង) ខេត្តកោះកុងមានឆ្នេរសមុទ្រប្រវែងជាង ២០៦ គីឡូម៉ែត្រ វែងជាងបណ្តាខេត្តតំបន់ឆ្នេរផ្សេងទៀត ខណៈប្រទេសកម្ពុជាមានឆ្នេរសមុទ្រសរុបប្រវែង ៤៤០ គីឡូម៉ែត្រ។
មានកោះធំជាងគេក្នុងដែនសមុទ្រកម្ពុជា
កោះកុងមានទំហំ ១០៣ គីឡូម៉ែត្រការ៉េ ជាកោះដ៏ធំជាងគេបំផុតក្នុងដែនសមុទ្រប្រទេសកម្ពុជា ដែលមានទីតាំងនៅខេត្តកោះកុង។ នៅលើកោះ មានទឹកជ្រោះ ១០ កន្លែង រួមទាំងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតចំនួន ០៦ កន្លែង សម្រាប់ភ្ញៀវទៅកម្សាន្ត។
មានតំបន់អភិរក្សដែនជម្រកសត្វព្រៃធំលំដាប់លេខពីរនៅអាស៊ី
តំបន់អភិរក្សដែនជម្រកសត្វព្រៃពាមក្រសោបក្នុងខេត្តកោះកុង គ្រប់ដណ្តប់លើផ្ទៃដីទំហំ ៤.៦៧២,៦១ ហិកតា ជាប់លំដាប់ទីពីរនៅតំបន់អាស៊ី។ តំបន់ព្រៃកោងកាងធំជាងគេនៅក្នុងប្រទេសកម្ពុជា ក្នុងមួយឆ្នាំទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តរាប់ម៉ឺននាក់។
មានវារីអគ្គិសនីច្រើនជាងគេ
វារីអគ្គិសនីចំនួន ៧ កន្លែងត្រូវបានសាងសង់ក្នុងប្រទេសកម្ពុជា ក្នុងនោះមាន ៣ កន្លែងស្ថិតនៅក្នុងខេត្តកោះកុងគឺវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម (៣៣៨ មេហ្គាវ៉ាត់) វារីអគ្គិសនីគិរីរម្យ ៣ (១៨ មេហ្គាវ៉ាត់) និងវារីអគ្គិសនីស្ទឹងតាតៃ (កម្លាំង ២៤៦ មេហ្គាវ៉ាត់)។
ស្ពានឆ្លងសមុទ្រវែងជាងគេ
ស្ពានកោះកុង ដែលមានប្រវែង ១ ៩០០ ម៉ែត្រ បានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០០២ តភ្ជាប់ទៅច្រកចាំយាមព្រំដែនខ្មែរថៃ ដែលជាប់ជាស្ពានឆ្លងសមុទ្រវែងជាងគេនៅក្នុងប្រទេសកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១១ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


