KPT+
គន្លឹះ ៤ ទោះរវល់ខ្លាំងយ៉ាងណា ក៏អាចគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាពទ្វេដង
យើងមានពេលវេលាដូចគ្នា នឹងមនុស្សគ្រប់គ្នាដែរ ប៉ុន្តែវាអាស្រ័យលើអ្នកណា ដែលគ្រប់គ្រងពេលវេលា ឲ្យកាន់តែមានប្រសិទ្ធភាព។ ការមានពេលវេលាគ្រប់គ្រងបានល្អ នឹងជួយយើងក្នុងការគ្រប់គ្រងការងារ។
មានគន្លឹះគ្រប់គ្រងពេលវេលាចំនួន ៥ ដែលមានប្រសិទ្ធភាពសម្រាប់អ្នករាល់គ្នា។
១ សព្វថ្ងៃនេះតើយើងប្រើប៉ុន្មាន?

បច្ចេកទេសគួរឲ្យចាប់អារម្មណ៍មួយ បានណែនាំថា តើយើងចំណាយពេលប៉ុន្មានមួយអាទិត្យ ដូចជាផ្ដោតលើការងារ ប៉ុន្មាននាទី ដែលយើងមានថ្ងៃនេះ។ តើអ្នកចង់ចូលរួមព្រឹត្តិការណ៍នេះរយៈពេលប៉ុន្មាន? អ្វីដែលយើងធ្វើនៅពេលថ្ងៃហ្នឹង ជួយឲ្យយើងមើលឃើញនូវអ្វីដែលយើងបានធ្វើ និងអ្វីដែលយើងអាចកាត់បន្ថយពេលវេលារបស់យើងនិងអ្វីដែលយើងគួរផ្ដោតលើ។
២ និយាយជាមួយមិត្តរួមការងារឲ្យបានច្រើន

ច្រើនដងដែលការងារមិនដំណើរការ ដូចអ្វីដែលយើងគិត វាជាការខ្ជះខ្ជាយពេលវេលាមួយទៅក្រោយ។ ខ្ញុំសូមណែនាំឲ្យចំណាយពេលច្រើនដើម្បីនិយាយ។ និយាយដើម្បីយល់ពីការងារដែលត្រូវធ្វើ នេះនឹងជួយយើងក្នុងការគ្រប់គ្រងម៉ោងធ្វើការជាច្រើន។ បើយើងនិយាយជាមួយមិត្តរួមការងារ យើងក៏បានគំនិតល្អៗ ការងារក៏រលូន ហើយបែងចែកពេលបានងាយ។
៣ រៀបចំផែនការ ៣០ នាទីមុនពេលអ្នកធ្វើ
មុនពេលអ្នកចាប់ផ្តើមធ្វើការ សូមចំណាយពេលខ្លះ ដើម្បីរៀបចំផែនការអ្វីដែលត្រូវធ្វើក្នុងរយៈពេល ៣០ នាទីឬតិចជាងនេះ។ មានភារកិច្ចជាច្រើនដែលបង្ហាញថា ការចាប់ផ្តើមផែនការមុនពេលធ្វើការ នឹងអនុញ្ញាតឲ្យយើងចំណាយពេលតិចនៅកន្លែងធ្វើការ។ ការងារកាន់តែមានប្រសិទ្ធភាព ជាការពិត វានឹងផ្ដល់ឲ្យយើងនូវពេលវេលាច្រើនក្នុងការគ្រប់គ្រងកិច្ចការផ្សេងៗផងដែរ
៤ បិទការជូនដំណឹង

បិទការជូនដំណឹងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមិនចាំបាច់។ជាធម្មតាយើងយកទូរស័ព្ទរបស់យើងទៅមើលនៅពេលមានការជូនដំណឹង។ យើងតែងតែបើកវាហើយបន្តលេងទៀត ច្រើនដងវាធ្វើឲ្យយើងមិនដឹងខ្លួន។ ការបិទការជូនដំណឹងនឹងជួយយើងក្នុងការគ្រប់គ្រងពេលវេលាឲ្យកាន់តែប្រសើរ។ កុំចំណាយពេលនៅលើទូរសព្ទពេកអី។
ពេលវេលាមានតម្លៃ ប្រសិនបើយើងគ្រប់គ្រងវាឲ្យបានល្អ យើងអាចប្រើតម្លៃរបស់វាឲ្យអស់ពីសមត្ថភាព។ អ្វីដែលស្រួលបំផុតដើម្បីរៀបចំផែនការ គឺត្រូវដឹងពីអ្វីដែលអ្នកនឹងធ្វើ ប៉ុន្តែប្រសិនបើអ្នកមិនទាន់ចេះគ្រប់គ្រងពេលវេលាទេ អ្នកនឹងខាតពេលជាមួយរឿងឥតប្រយោជន៍ច្រើន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កុំគិតថាមិនអី! សញ្ញាគ្រោះថ្នាក់នៃជំងឺធ្លាក់ទឹកចិត្តពីការងារ និងវិធីដោះស្រាយទាន់ពេលវេលា
ចុចអាន៖ដឹកនាំអង្គប្រជុំបែបណាអ្នកស្ដាប់មិនធុញទ្រាន់ និងខាតពេលវេលា?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


