អាជីព
គន្លឹះជោគជ័យក្នុងក្រុមការងារ ដែលអ្នកដឹកនាំច្រើនអនុវត្តជាប្រចាំ
ចង់ក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យមួយរូបសម្រាប់កូនក្រុម អ្នកត្រូវរៀនស្គាល់ និងលើកកម្ពស់គំនិតល្អបំផុត មិនថាមកពីណា ឬអ្នកនិយាយនោះជាបុរស ឬស្ត្រី ក្មេង ចាស់ ខ្មៅស ល្អ អាក្រក់ឡើយ។
មិនថាអ្នកមានដើមទុនច្រើន បទពិសោធន៍យូរឆ្នាំ ប៉ុន្តែបើគ្មានគំនិតពីសមាជិកក្រុមទេ កុំសង្ឃឹមថារីកចម្រើនទៅមុខឲ្យសោះ។
អ្នកដឹកនាំពូកែជួយបង្កើត និងបង្ហាញគំនិតល្អបំផុតពីក្រុមខ្លួន ហើយមេកោយនីមួយៗ ក៏ត្រូវមានវិធីសាមញ្ញមួយចំនួនសម្រាប់ក្រុមរបស់ខ្លួនដែរ។
១ ស្ដាប់គំនិតទាំងអស់
ការស្វែងរកគំនិតល្អៗ ចាប់ផ្ដើមដោយឆន្ទៈបើកចំហដើម្បីស្ដាប់គំនិតទាំងអស់។ ក្នុងអំឡុងពេលដំណើរការនៃការបង្កើតខួរក្បាល ការបិទគំនិតណាមួយអាចរារាំងអ្នកពីការរកឃើញគំនិតល្អៗ។ ការគិតជាក្រុម (មិនឲ្យច្របូកច្របល់ជាមួយក្រុមគិតពិចារណា) អាចមានភាពវិជ្ជមានបែបនេះ៖ នៅពេលដែលយើងចែករំលែកការគិតរបស់យើង ក្នុងចំណោមក្រុមយើង ការគិតនឹងកាន់តែលឿននៃច្នៃប្រឌិតថ្មី ហើយការគិតរបស់យើងមានតម្លៃច្រើនជាង។ ការគិតដ៏អស្ចារ្យកើតឡើងនៅពេលគំនិតល្អៗ ត្រូវបានបង្កើតឡើងនៅក្នុងបរិយាកាសរួមគ្នា។

២ មិនត្រូវដោះស្រាយដោយគំនិតតែមួយ
អ្នកដឹកនាំអាចផ្តោតលើសកម្មភាពហើយធ្វើអីគឺរហ័ស។បញ្ហាកើតឡើងនៅពេលដែលពួកគេច្បាំងនឹងផ្លូវខ្លួនឯង ទោះដឹងថាលឿនពេកឬខុសក៏ដោយ។ ដូចគ្នានេះដែរគឺថា គំនិតមួយមិនគ្រប់គ្រាន់ទេ។ គំនិតជាច្រើនធ្វើឲ្យយើងកាន់តែរឹងមាំ ទោះវានៅប្រើពេលពិចារណាក្ដី។ ការបញ្ចេញគំនិតច្រើននិងបង្កើតការច្នៃប្រឌិតខ្ពស់។
៣ រកមើលហេតុការណ៍ប្រចាំថ្ងៃសម្រាប់គំនិត
អ្នកដឹកនាំល្អតែងតែស្វែងរករឿងធំបន្ទាប់។ ពួកគេបណ្ដុះការយកចិត្តទុកដាក់និងអនុវត្តវាជាវិន័យទៀងទាត់។ នៅពេលពួកគេអានទស្សនាវដ្តី មើលភាពយន្ត រីករាយនឹងសកម្មភាពកម្សាន្ត ឬចូលរួមជាមួយមិត្តរួមការងារ ពួកគេតែងតែស្វែងរកគំនិតឬការអនុវត្តដែលពួកគេអាចប្រើ ដើម្បីកែលំអការងារនិងភាពជាអ្នកដឹកនាំ។
៤ កុំឲ្យបុគ្គលិកលក្ខណៈអ្នកផ្សេងស្រោបលើគោលបំណងរួម

នៅពេលនរណាម្នាក់ដែលអ្នកមិនចូលចិត្តគំនិតអ្នកផ្សេង គេនឹងបង្ហាញអ្វីមួយឲ្យយើងជឿជាក់ថាគំនិតនេះគួរពិចារណាសិន។ ទោះយ៉ាងណាវាមិនអាក្រក់ឡើយ សម្រាប់ការពិចារណា ប៉ុន្តែប្រសិនបើមិនប្រយ័ត្នអ្នកអាចនឹងបោះចោលរបស់ល្អឈោងយកអ្វីដែលពុំសមគួរ។
កុំបណ្ដោយឲ្យបុគ្គលិកលក្ខណៈរបស់នរណាម្នាក់ ដែលធ្វើការជាមួយយើង ធ្វើឲ្យយើងមិនអាចមើលឃើញពីគោលបំណងធំ ដែលជាការបន្ថែមតម្លៃដល់ក្រុមនិងជំរុញអង្គភាព។
៥ ការពារមនុស្សច្នៃប្រឌិតនិងគំនិតរបស់ពួកគេ
នាយកប្រតិបត្តិផ្សាយពាណិជ្ជកម្ម Charlie Brower មានប្រសាសន៍ថា គំនិតថ្មីមួយ “អាចត្រូវបានសម្លាប់ដោយសំដីសមាជិកក្រុមក្នុងការសើចចំអកជាដើម។ ” ក្នុងនាមជាមេដឹកនាំ ត្រូវចេះប្រើគំនិតប្រាជ្ញាមើលពួកគេ ប្រសិនបើអ្នកចង់បានគំនិតល្អបំផុតសម្រាប់ក្រុម។ មេកោយត្រូវគាំទ្រលើកកម្ពស់មនុស្សមានគំនិតច្នៃប្រឌិត ព្រោះពួកគេជាក្រុមដែលត្រូវការលូតលាស់ និងបន្តបង្កើតគំនិតដើម្បីជាប្រយោជន៍ដល់ក្រុមទាំងមូល។

៦ កុំទទួលយកការបដិសេធគំនិតផ្ទាល់ខ្លួន
នៅពេលគំនិតរបស់យើងមិនត្រូវបានទទួលការគាំទ្រពីអ្នកដទៃ បញ្ឈប់ការប្រកួតប្រជែង ហើយផ្តោតថាមពលយើងទៅលើការបង្កើត។ អ្នកនឹងបើកផ្លូវឲ្យមនុស្សនៅជុំវិញចាប់យកគំនិតច្នៃប្រឌិតរបស់ពួកគេដល់កម្រិតបន្ទាប់មួយទៀត។ គំនិតរបស់យើងមិនមែនតែងតែជាគំនិតល្អបំផុតនោះទេ។ តែយ៉ាងណាក៏កុំបោះបង់ឲ្យសោះ។
នៅពេលដែលមនុស្សគ្រប់គ្នានៅក្នុងបន្ទប់មានមតិខុសគ្នា ការច្នៃប្រឌិតនិងរឿងល្អៗសម្រាប់ក្រុមតែងកើតមាន ហើយជោគជ័យនៅជិតបង្កើយ បើសមាជិកក្រុមរួបរួមគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖success
ចុចអាន៖គន្លឹះ ៣ សាមញ្ញ ក្នុងនាមជាសហគ្រិនគួរមានជាប់ខ្លួន
ចុចអាន៖ទម្លាប់ ៦យ៉ាងដែលអ្នកដឹកនាំឆ្លាតវៃតែងធ្វើ សម្រាប់កូនក្រុម
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្តេចតេជោ បញ្ជាឱ្យមន្រ្តីកសិកម្មយកសត្វក្ងោកទៅជូនគ្រួសារចិញ្ចឹមសត្វនេះវិញជាបន្ទាន់