Connect with us

KPT+

ផ្នត់​គំនិត៥ នេះ​ពិត​ជា​មាន​ឥទ្ធិពល​អាច​កែប្រែ​យើង​ឲ្យ​ឆាប់​ទទួល​បាន​ជោគជ័យ

បានផុស

នៅ

ជីវិត គឺ​​យើង​ជា​បង្កើត​គំនិត​ដោយ​ខ្លួនឯង យើង​មាន​របស់​ជា​ច្រើន​ដែល​ត្រូវ​ការ​ដើម្បី​កែលំអ​វា។ ជីវិត​យើង​នឹង​ប្រសើរ​ឡើង​ នៅ​ពេល​ដែល​យើង​ដឹង​ថា ​ជីវិត​គឺ​ជា​រឿង​ដែល​ត្រូវ​ស៊ូទ្រាំ​និង​អត់ធ្មត់។

ខាង​ក្រោម​នេះ​គឺ​ជា​ផ្នត់​គំនិត​ដែល​អាច​ជួយ​បង្កើន​ភាព​ជោគជ័យ​របស់​យើង និង​ធ្វើ​ឲ្យ​​យើង​ក្លាយ​ជា​មនុស្ស​រឹងមាំ។

១. ការ​រក​ឃើញ​​ខ្លួនឯង​គឺ​ជា​ដំណើរការ​មួយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្គាល់​ខ្លួនឯង​គឺ​ជា​ការ​ចាប់ផ្ដើម​នៃ​រឿង​ទាំងអស់។  Aristotle បាន​និយាយ​ថា ​ជីវិត​និង​ការ​រស់នៅ ​វា​គឺ​ជា​ដំណើរ​រឿង​ទាំងអស់។ នៅ​ពេល​អ្នក​ធ្វើ​តាម​ខ្លួនឯង ​អ្នកបង្កើត​ឱកាស​ថ្មី​និង​បទពិសោធន៍​ផ្សេងៗ​គ្នា​ រួម​ទាំង​បង្កើត​ជីវិត​ដែល​អ្នក​ចង់​បាន។

កុំ​អង្គុយ​ស្ងៀម​មិន​ធ្វើ​អី​សោះ​ ហើយ​ទុក​ឱ្យ​រឿងរ៉ាវ​កើតឡើង ​វា​មិន​បាន​ផ្ដល់​នូវ​គុណភាព​ជីវិត​ដែល​អ្នក​ប្រាថ្នា​នោះ​ទេ។ ជីវិត​គឺ​ជា​ការ​តស៊ូ​ ស្ទើរ​តែ​គ្រប់​មនុស្ស​ពេញ​វ័យ​ ដែល​ឆ្លងកាត់។

២. យើង​តែ​ម្នាក់ឯង​ទទួលខុសត្រូវ​ចំពោះ​ជីវិត​ខ្លួនឯង

កំណត់​ភាព​ជោគជ័យ​តាម​លក្ខខណ្ឌ​ផ្ទាល់​របស់​យើង​​ ហើយ​បង្កើត​ជីវិត​ដែល​​មាន​មោទនភាព​ក្នុង​ការ​រស់នៅ។  Anne Sweeney និយាយ​ថា​ ភាព​ក្លាហាន​ដំបូង​និង​អស្ចារ្យ​បំផុត​នៅ​ក្នុង​ជីវិត​ គឺ​ភាព​ក្លាហាន​ក្នុង​ការ​ទទួលខុសត្រូវ​ចំពោះ​ជីវិត​ផ្ទាល់ខ្លួន។

លោក Bob Moawad មាន​ប្រសាសន៍​ថា ” ថ្ងៃ​ល្អ​បំផុត​នៃ​ជីវិត​របស់​យើង ​គឺ​ជា​ថ្ងៃ​ដែល​យើង​សម្រេច​ថា ​ជីវិត​របស់​យើង​គឺ​ជា​របស់​យើង។ ជីវិត​គឺ​ជា​អំណោយ វា​គឺ​ជា​ដំណើរ​ដ៏​អស្ចារ្យ​មួយ ហើយ​យើង​តែ​ម្នាក់​គត់ ​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ ខ្លួនឯង” ។

៣. ជីវិត​មិន​ល្អឥតខ្ចោះ​ទេ គ្រប់យ៉ាង​មិនមែន​ដូច​ការ​គ្រោង​ទុក​ទេ

ជីវិត​ដែល​បាន​ចំណាយ​ពេល​បង្កើត​កំហុស ​វា​មិន​ត្រឹម​តែ​មាន​មោទនភាព​ប៉ុណ្ណោះ​ទេ​ តែ​វា​មាន​ប្រយោជន៍​ច្រើន​ជាង​ជីវិត​ ដែល​មិន​បាន​ចំណាយ​ពេល​​ធ្វើអ្វី​ទាំងអស់។  George Bernard Shaw និយាយ​ថា​ ជីវិត​មិន​មាន​អ្វី​ដែល​ល្អឥតខ្ចោះ​នោះ​ទេ។ លទ្ធផល​ល្អឥតខ្ចោះ​ ពេលខ្លះ​អាច​បំបែក​យើង​ចេញ។

លោក Landon Donovan មានប្រសាសន៍ថា “ ជីវិត​មិន​ល្អឥតខ្ចោះ​ទេ ​ប៉ុន្តែ​យើង​ទាំងអស់​គ្នា​ដឹង​ថា​ វា​ជា​របៀប​ដែល​យើង​មាន​ប្រតិកម្ម​ ចំពោះ​រឿងរ៉ាវ​ដែល​កើតឡើង ” ។

៤. រាល់​ឧបសគ្គ​គឺ​ជា​ផ្លូវ​ឆ្ពោះ​ទៅ​មុខ

យើង​ត្រូវ​តែ​តស៊ូ​រហូត​ដល់​ទទួល​បាន​ជោគជ័យ។ បោះ​ជំហាន​មួយ​ទៀត​ជានិច្ច​ កុំ​ឈប់​ធ្វើដំណើរ​ឲ្យ​សោះ។ ប្រសិន​បើ​វា​គ្មាន​ប្រយោជន៍ ​ត្រូវ​យក​មួយ​ផ្សេង​ទៀត​ ហើយ​បន្ត​មួយ​ទៀត។ តាម​ពិត​មួយ​ជំហាន​ម្ដង​ៗ មិន​ពិបាក​ទេ។

Og Mandino និយាយ​ថា ” យើង​ត្រូវ​ស្វែង​យល់​ម្ដង​ហើយ​ម្ដង​ទៀត​ ថា​រឿង​អ្វី​ដែល​សំខាន់​បំផុត​ ហើយ​ថា​តើ​យើង​ឃើញ​វា​ពី​របៀប​ដែល​យើង​មាន​ប្រតិកម្ម​ចំពោះ​វា​យ៉ាងម៉េច ​និង​ថា​តើ​យើង​រក្សា​ភាព​រីករាយ​របស់​យើង​យ៉ាងម៉េច ” ។

ប្រតិកម្ម​ពី​ឧបសគ្គ​​នឹង​ជួយ​កំណត់​ដំណើរ​ដែល​យើង​នឹង​ទទួល​ជោគជ័យ ​ក្នុង​ការ​យក​ឈ្នះ​ឬ​អាច​រីកចម្រើន​ដោយសារ​តែ​វា។

. ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​ល្អឥតខ្ចោះ

Kim Collins និយាយ​ថា “ ខិតខំ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជា​បន្តបន្ទាប់ ​ជំនួស​ឲ្យ​ភាព​ឥត​ខ្ចោះ” ពិភព​ពិត​មិន​ផ្ដល់​រង្វាន់​ដល់​អ្នក​ឥត​ខ្ចោះ​នោះ​ទេ។ វា​ផ្ដល់​រង្វាន់​ដល់​មនុស្ស​ដែល​សម្រេច​កិច្ចការ។ ភាព​ល្អឥតខ្ចោះ ​មិនមែន​ជា​រឿង​សំខាន់​នោះ​ទេ​ ប៉ុន្តែ​ជា​ការ​សម្រេច​បាន​នូវ​ការងារ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បកស្រាយ​និយមន័យ​នៃ​ចិត្ត​មេត្តា​ករុណា​ដែល​គ្រប់គ្នា​លុត​ជង្គង់​ចុះចាញ់​

ចុចអាន៖៦យ៉ាងនេះ យុវវ័យ​អឺរ៉ុប​គិត​ខុស​ពី​យើង​អាស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម