អាជីព
ទាំងបុគ្គលិក ទាំងអ្នកគ្រប់គ្រង បើចង់ជោគជ័យ ត្រូវចេះតិចនិកគ្រប់គ្រងពេលវេលាធ្វើការទាំងនេះ
ការគ្រប់គ្រងពេលវេលា ត្រូវចាត់ទុកជាសមត្ថភាពពិសេសរបស់យើងម្នាក់ៗ ហើយការប្រើប្រាស់ពេលវេលាប្រកបដោយប្រសិទ្ធភាព ជាពិសេសនៅពេលធ្វើការ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងចំណោមជំនាញផ្សេងៗពីគ្នារបស់យើងនាសម័យកាលនេះ ដែលគេចង់បានបំផុត។
បុគ្គលិកក៏ដោយ ថ្នាក់គ្រប់គ្រងក៏ដោយ បើចេះគោរពពេលវេលាបានទៀងទាត់ គឺជាបុគ្គលចាំបាច់នៅក្នុងក្រុមហ៊ុន សហគ្រាស ឬស្ថាប័ននីមួយៗ។
ប្រសិនបើចង់រស់នៅក្នុងជីវិតជោគជ័យ ត្រូវទទួលស្គាល់ថា មនុស្សជោគជ័យតែងតែគោរពសារៈសំខាន់នៃពេលវេលា ព្រោះថាអ្នកណាម្នាក់ដែលរាយមាយមិនចេះកំណត់ពេលវេលា នឹងប្រឈមផលវិបាកក្នុងជីវិត។
ប៉ុន្តែតើការគ្រប់គ្រងពេលវេលាជាអ្វី?
គ្មានអ្វីក្រៅពីសំណុំនៃការអនុវត្តជំនាញឧបករណ៍ និងបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាពពេលវេលាឲ្យបានត្រឹមត្រូវ។ យើងទាំងអស់គ្នា សុទ្ធមានពេលវេលាដែលបានកំណត់ត្រឹម ២៤ ម៉ោងក្នុងមួយថ្ងៃ។ ដូច្នេះយើងគួរតែមានគម្រោងការងារ ថ្ងៃនីមួយៗ ប្រកបដោយឈ្លាសវៃតាមរយៈការប្រើប្រាស់វិធីសាស្ត្រខាងក្រោម៖
១- ធ្វើគម្រោងសកម្មភាពប្រចាំថ្ងៃជាមុន ដោយមានកំណត់ម៉ោងត្រឹមត្រូវ

គ្នាយើងតិចណាស់ ដែលរៀបចំផែនការក្នុងមួយថ្ងៃៗសម្រាប់ខ្លួនឯង។ យើងត្រូវតែមានគម្រោងសម្រាប់ថ្ងៃស្អែក ពុំនោះទេការងារដែលមិនសូវសំខាន់ នឹងស៊ីពេលវេលារបស់យើង ធ្វើឲ្យការងារសំខាន់ៗចាកចេញហួសបាត់ឱកាសអស់មិនខាន។
២- ចាប់ផ្ដើមថ្ងៃនីមួយៗ ជាមួយកាលវិភាគដែលបានរៀបចំជាស្រេច

បច្ចុប្បន្ន យើងមានកម្មវិធីលើទូរសព្ទ Android និង iOS ជាច្រើនដើម្បីរៀបចំបញ្ជីការងារ និងកំណត់ចំណាំសំខាន់ៗក្នុងទូរសព្ទ។ យើងក៏អាចប្រើប៊ិក ជាមួយសៀវភៅកត់ត្រា សម្រាប់ធ្វើរឿងទាំងនេះដូចគ្នា។ ពេលយើងក្លាយជាមនុស្សមានវិន័យ យើងនឹងស្រលាញ់គោរពខ្លួនឯងកាន់តែខ្លាំងឡើង ខណៈការផ្លាស់ប្តូរទាំងអស់ ចាប់ផ្ដើមមុនគេ គឺការចេះគោរពពេលវេលានេះឯង។
៣- សម្រាកឲ្យបានគ្រប់គ្រាន់ គេងឲ្យបានស្កប់ស្កល់
ការសម្រាក ជាកត្តាសំខាន់មួយក្នុងការគ្រប់គ្រងពេលវេលា និងជាឧបករណ៍ប្រកបដោយផលិតភាព។ អារម្មណ៍នឿយហត់ ភាពងងុយគេងពេញមួយថ្ងៃ នឹងរារាំងដល់ផលិតភាពថ្ងៃថ្មីមិនខាន។ ប្រសិនបើចង់ឲ្យការងារបន្ទាប់មកមានប្រសិទ្ធភាព ១០០% កុំកាត់បន្ថយការគេងឲ្យសោះ។
ការសម្រាកឲ្យបានទៀងទាត់ សម្រាកឲ្យបានគ្រប់គ្រាន់និងទទួលបានភាពស្រស់ស្រាយមុនពេលចាប់ផ្ដើមការងារថ្ងៃថ្មី។ ធ្វើបានប៉ុណ្ណេះ ជីវិតយើងមានន័យថា ជោគជ័យពាក់កណ្តាលហើយ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Pro School
ចុចអាន៖រឿងខុសឆ្គងបីយ៉ាង ដែលមិនសូវមានអ្នកណាហ៊ានរំលឹកប្រាប់មេដឹកនាំខ្លួនចំៗឡើយ
ចុុចអាន៖គន្លឹះដោះស្រាយដោយសន្តិវិធី ចំពោះការសម្លុតធ្វើបាបនៅកន្លែងធ្វើការ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


