កុំគិតថាមិនអី! សញ្ញាគ្រោះថ្នាក់នៃជំងឺធ្លាក់ទឹកចិត្តពីការងារ និងវិធីដោះស្រាយទាន់ពេលវេលា
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

កុំគិតថាមិនអី! សញ្ញាគ្រោះថ្នាក់នៃជំងឺធ្លាក់ទឹកចិត្តពីការងារ និងវិធីដោះស្រាយទាន់ពេលវេលា

បានផុស

នៅ

ការងាគឺជាបុព្វហេតុចំបងមួយនៃភាពតានតឹង។ បន្ទុកសេដ្ឋកិច្ចកាន់តែច្រើន វាកាន់តែជំរុញការងារ ច្រើនរហូតធ្វើឲ្យស្រ្តេស។ បច្ចុប្បន្ន​នេះ​មនុស្សជាច្រើនក៏ត្រូវធ្វើការពីផ្ទះ​ ហើយ​អាច​នឹង​ស្ត្រេស​ខ្លាំង​ជាង​មុន ​ព្រោះ​ខួរក្បាល​ត្រូវ​ស្ថិត​នៅ​កន្លែង​តែ​មួយ​ដដែលៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា ការសិក្សាថ្មីៗនេះបង្ហាញ​ថា​ រាងកាយ​មិន​បណ្ដាល​ឲ្យ​ធ្លាក់​ទឹកចិត្ត​ទេ​ ប៉ុន្តែ​បរិស្ថាន​ជុំវិញ ​អាច​នឹង​កាន់​តែ​អាក្រក់​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ស្រាប់។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា​ បរិយាកាសមិនល្អ​នៅ​កន្លែង​ធ្វើការ​ អាច​នាំ​ឲ្យ​មាន​បញ្ហា​ដូចជា៖ បញ្ហា​សុខភាព សុខភាព​ផ្លូវចិត្ត​និង​រាងកាយ អវត្តមាន​ច្រើន​ដង ​ខ្ជិល​ច្រអូស ឬ​ឈាន​ទៅដល់​ករណី​ធ្ងន់ធ្ងរ​​ បណ្ដាល​ឲ្យ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​រហូត​ដល់​​ប្រើ​ថ្នាំ​ព្យាបាល។

គ្រោះថ្នាក់​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ពី​កន្លែង​ការងារ​​អាច​បង្ក​​ហានិភ័យ​ដូចជា​៖ មាន​អារម្មណ៍​ធុញថប់​កាន់​តែ​ខ្លាំង​ឡើង​ពេល​ទាក់ទង​នឹង​ការងារ ​ស្ថាន​ភាព​ស្ត្រេស​ខ្លាំង ​លែង​សប្បាយ​ពេល​ទៅ​ដល់​អូហ្វីស។ ក្រៀមក្រំ​ឬ​មិន​មាន​ពេល​ធ្វើអ្វី​ទាំងអស់រយៈ​ពេល​យូរ។ មាន​កំហុស​កាន់​តែ​ច្រើន ឈឺក្បាល​ឬ​មក​យឺត​ញឹក តែងតែ​ចង់​លា​ឈប់​ភ្លាមៗ​ ជា​ពិសេស​ស្រែក​ថ្ងូរ​ពេល​ធ្វើការ​ជាដើម។

មូលហេតុ​ដែល​អាច​កើត​មាន​នៃ​ការ​ធ្លាក់ទឹកចិត្ត​នៅ​កន្លែង​ធ្វើការ

ការងារកំពុងធ្វើគឺប្រថុយប្រថានតែឯង មានអារម្មណ៍​ភិតភ័យ ​រហូត​​មិន​អាច​គ្រប់គ្រង​បាន។ មិត្ត​រួមការងារ​មិនយល់ចិត្ត ឬដាក់​បន្ទុក​ មានអតិថិជន​មិនពេញចិត្តផលិតផល ។ បរិយាកាសការងារអាប់អួរ​ គ្មាន​ហុងស៊ុយ។ មានអារម្មណ៍ថាធ្វើការ​ហួសកម្លាំង ​ឬមិនសមនឹង​ប្រាក់ឈ្នួល។ ពេល​វេលា​ធ្វើការ​ជាមួយ​ពេលវេលា​ជីវិត​គ្មាន​តុល្យភាព បរិយាកាស​កន្លែង​ធ្វើការ​មិន​ត្រូវ​តាម​តម្រូវការ​ ។

ជាពិសេស​ការងារ​ដែល​មិន​បំពេញ​តាម​គោលដៅ​ជីវិត វា​ក៏​មាន​កត្តា​ផ្សេង​ទៀត​ដែរ​ ដូចជា​ថៅកែ​មិន​ចាប់​អារម្មណ៍។ នយោបាយ​នៅ​កន្លែង​ធ្វើការ ​ការ​និយាយ​ដើម​គេ​​​ ភាព​មិន​ស្មោះត្រង់​ ភាព​មិន​ច្បាស់លាស់ ​នៅ​កន្លែង​ធ្វើការ​ជាដើម។

តើធ្វើ​ដូចម្តេច​ដើម្បី​ព្យាបាល​ការ​ធ្លាក់ទឹកចិត្ត​នៅ​កន្លែង​ធ្វើការ​បាន​ទាន់​ពេល?

ចូរ​ចាប់ផ្ដើម​នូ​វអ្វី​ដែល​យើង​អាច​ធ្វើ​បាន៖ កុំ​នាំ​យក​បញ្ហា​ទៅផ្ទះ ធ្វើ​លំហាត់​ប្រាណ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ​ហើយ​និយាយ​ជាមួយ​ក្រុម​ចែករំលែក​ ចេញ​ទៅ​ក្រៅ ​និង​ធ្វើ​សកម្មភាព​ថ្មីៗ ​ជួប​មនុស្ស​ថ្មី​ ទទួល​យក​អ្វី​ដែល​កំពុង​កើតឡើង។

ទោះ​យ៉ាង​ណា ​បញ្ហា​​ខ្លះ​អាច​ជា​រចនា​សម្ព័ន្ធ​ ដែល​តាម​ពិត​ពិបាក​ដោះស្រាយ​ ហើយ​ប្រសិន​មាន​អារម្មណ៍​ថា​ជះ​ឥទ្ធិពល​ខ្លាំង​ពេក​ ទៅ​លើ​ជីវិត ​គួរ​តែ​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ផ្នែក​ចិត្តសាស្ត្រ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖បង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា! បិទខ្ទប់យូរអង្វែងអាចធ្វើឲ្យខួរក្បាល មានរោគសញ្ញាមួយនេះ

ចុចអាន៖ធ្វើការពីផ្ទះ ចង់ឲ្យ​សុខភាពរាងកាយនៅតែមាំមួនល្អ គួរអនុវត្តវិធីទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុង​ប៉ោយ​ប៉ែត​រង​ការជន់លិច​ ក្រោយ​ភ្លៀង​ជាង​៤​ម៉ោង​

ព័ត៌មានជាតិ២ ម៉ោង មុន

ចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី​បញ្ជាក់​ពី​កា​រភាន់​ច្រឡំថា​ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញ​ដី​មិន​ស្រប​ច្បាប់​

ព័ត៌មានជាតិ៣ ម៉ោង មុន

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

ព័ត៌មានជាតិ៤ ម៉ោង មុន

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services